• 2022-06-01 04:37:11
  • បាល់ទាត់

ក្លឹប​យក្ស​នៅ​​​អង់គ្លេស អាល្លឺម៉ង់​និង​អេស្ប៉ាញ​៣​កំពុង​ប្រជែង​គ្នា​យក Sterling

  • 2022-06-01 04:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Raheem Sterling កំពុង​ក្លាយ​ជា​គោលដៅ​ចង់​បាន​ពី​ក្លឹប Chelsea, Bayern Munich និង Real Madrid ក្នុង​រដូវ​ក្ដៅ​នេះ។

Sterling សញ្ជាតិ​អង់គ្លេស​នៅ​សល់​កុងត្រា​តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ជាមួយ Manchester City និង​កំពុង​​ត្រូវ​បាន​ទាក់ទង​​ផ្ទេរ​ទៅ​លេង​នៅ​ក្រៅ​ស្រុក។ យ៉ាណាមិញ Chelsea ដែល​​ជា​ក្លឹប​ក្នុង​ស្រុក (អង់គ្លេស) ក៏​ចង់​បាន Sterling ផង​ដែរ ដើម្បី​បំពេញ​បន្ថែម​តំបន់​ប្រយុទ្ធ​​​ឲ្យ​កាន់​តែ​ខ្លាំង។

ក្លឹប​យក្ស​នៅ​អាល្លឺម៉ង់ Bayern និង​ម្ចាស់​ជើងឯក Champions League ក្លឹប Real Madrid ក៏​កំពុង​តាមដាន​ស្ថានភាព​របស់​ Sterling ប្រសិន​បើ​គេ​ចង់​ចាកចេញ​ពី Man City នៅ​រដូវ​ក្ដៅ​នេះ។ Sterling បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​ប៉ុណ្ណោះ​ សម្រាប់​ការ​ប្រកួត​ទាំង​ពីរ​ជើង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL ទល់​នឹង Madrid។

កីឡាករ​វ័យ​​២៧​ឆ្នាំ​​មិន​ចង់​ក្លាយ​ជា​ផ្នែក​​តូច​មួយ​​របស់ City ឡើយ​ ដោយ​​ចង់​រួម​ចំណែក​ធំ​ដើម្បី​រក្សា​កៅអី​បាន​លេង​នៅ​ជម្រើសជាតិ​អង់គ្លេស​ក្នុង​ព្រឹត្តិការណ៍ World Cup។ City ត្រូវ​បាន​រំពឹង​ថា​​​នឹង​ដោះស្រាយ​ស្ថានភាព​របស់ Sterling ម្ដង​ទៀត​នៅ​ខែ​ក្រោយ ពេល​ដែល​គេ​ត្រលប់​ពី​ជួយ​ជម្រើស​ជាតិ​វិញ។

ក្លឹប​អ្នក​មាន​នៅ​អង់គ្លេស Man City ទើប​តែ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​បាន​​២​រូប​គឺ Julian Alvarez និង Erling Haalang ហើយ​ប្រធាន​ក្លឹប​បាន​ប្រកាស​​ថា ក្លឹប​រំពឹង​នាំ​ចូល​កីឡាករ​២​នាក់​បន្ថែម​ទៀត​ក្នុង​រដូវ​ក្ដៅ​នេះ។ ការ​មក​ដល់​របស់​កីឡាករ​ថ្មី​អាច​នឹង​ប៉ះ​ពាល់​ដល់​នាទី​លេង​របស់ Sterling៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់