• 2022-06-01 01:58:56
  • បាល់ទាត់

Spurs ប្រកាស​​យក​បាន Perisic ​ជា​ផ្លូវការ​ ដើម្បី​ត្រៀម​ជួយ​រដូវ​កាល​ថ្មី

  • 2022-06-01 01:58:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Spurs បាន​​ប្រកាស ពួក​គេ​បាន​ចុះ​កុងត្រា​​យក​ Ivan Perisic ដោយ​គ្មាន​តម្លៃ​ខ្លួន បន្ទាប់​ពី​កីឡាករ​​បាន​អស់​កុងត្រា​ជាមួយ​ក្លឹប Inter Milan។

Perisic វ័យ​៣៣​ឆ្នាំ​​គឺ​ជា​គោលដៅ​​ធំ​ដែល​លោក Antonio Conte ចង់​គេ ដោយ​គេ​​អាច​លេង​បាន​ជា​ច្រើន​កន្លែង​ដូច​ជា​ខ្សែ​ការពារ​ឆ្វេង និង​បម្រើ​ប្រយុទ្ធ។ កុងត្រា​របស់ Perisic នៅ Inter ​បាន​អស់​នៅ​រដូវ​ក្ដៅ​នេះ ហើយ Spurs បាន​​ប្រកាស​ពួក​គេ​បាន​ប្រជែង​ឈ្នះ Chelsea យក​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ​ខាង​លើ បន្ទាប់​​គេ​ពិនិត្យ​សុខភាព​ជាប់​កាល​ពី​ថ្ងៃ​អង្គារ។

Spurs បាន​ផ្ដល់​កុងត្រា​រយៈពេល​២​ឆ្នាំ​ជូន​កីឡាករ​សញ្ជាតិ​ក្រូអាត ជាមួយ​ថ្លៃ​ពលកម្ម​រង្វង់​១៨ម៉ឺន​ផោន​ក្នុង​​​មួយ​សប្ដាហ៍។ Conte និង Perisic ធ្លាប់​ឈ្នះ​ Serie A ជាមួយ​គ្នា​​នៅ​រដូវ​កាល​២០២០-២១។ Perisic បាន​ផ្ទេរ​មក​កាន់ Inter កាល​ពី​ឆ្នាំ​២០១៥ ពី​ក្លឹប Wolfsburg ក្នុង​តម្លៃ​ខ្លួន​១៦​លាន​អឺរ៉ូ។ រូប​គេ​ក៏​ធ្លាប់​ត្រូវ​បាន Inter ឲ្យ Bayern ខ្ចី​ជើង​​មួយ​រដូវ​កាល​ផង​ដែរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់