• 2022-05-31 12:12:22
  • បាល់ទាត់

នាយក​ Inter Milan ចង់​បាន​ Dybala មក​ចូល​រួម​ក្លឹប​របស់​ខ្លួន​ក្នុង​រដូវកាល​ថ្មី​ខាង​មុខ​

  • 2022-05-31 12:12:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Beppe Marotta នាយក​ផ្នែក​កីឡា​របស់​ក្លឹប​ Inter Milan បាន​និយាយ​នៅ​ក្នុង​កម្មវិធី​មួយ​កន្លង​ទៅ​នេះ​ថា​ លោក​សង្ឃឹម​ថា​ ខ្សែ​ប្រយុទ្ធ​ Paulo Dybala អាច​មក​ចូល​រួម​ជា​មួយ​ក្លឹប​លោក​នៅ​រដូវកាល​ថ្មី​ខាង​មុខ​។

លោក​ Beppe បាន​និយាយ​ថា​៖" Dybala នឹង​ទៅ​លេង​នៅ​ក្លឹប​នៅ​ឆ្នាំ​ក្រោយ​? នៅ​ក្នុង​ផ្នែក​កីឡា​ និយាយ​កុហក​ធ្វើ​មិន​ដឹង​អញ្ចឹង​អាច​ទទួល​យក​បាន​មិន​អី​ទេ​ (និយាយ​បែប​លេង​សើច​) "។

លោក​បាន​បន្ត​ថា​៖" នៅ​ក្នុង​ខណៈ​នេះ​ខ្ញុំ​មិន​ដឹង​ទេ​ ក៏​ប៉ុន្តែ​ច្បាស់ណាស់​និយាយ​មែន​ទែន​ សង្ឃឹម​ថា​គេ​អាច​មក​លេង​ជា​មួយ​យើង​ទៅ​ចុះ​ "។

Dybala នឹង​ចាកចេញ​ពី​ Juventus នៅ​រដូវកាល​ខាង​មុខ​នេះ​ដោយ​ Free Transfer។ កីឡាករ​នេះ​បាន​រួម​រស់​ជា​មួយ​ក្លឹប​អ៊ីតាលី​នេះ​អស់​រយៈពេល​ ៧ឆ្នាំ​ហើយ​ ដោយ​ចូល​រួម​លេង​បាន​ ២៩៣ប្រកួត​ និង​ស៊ុត​ចូល​ ១១៥គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់