- 2022-05-30 07:57:38
- បាល់ទាត់
អតីតគ្រូវិសាខាជឿថា GO FC នឹងអាចបណ្ដុះគំនិតក្មេងស្រីឲ្យស្រលាញ់បាល់ទាត់កាន់តែខ្លាំង
- 2022-05-30 07:57:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតគ្រូវិសាខាជឿថា GO FC នឹងអាចបណ្ដុះគំនិតក្មេងស្រីឲ្យស្រលាញ់បាល់ទាត់កាន់តែខ្លាំង
ចន្លោះមិនឃើញ
លោក Curtis Colum Gerard អតីតគ្រូបង្វឹករបស់ក្លឹបវិសាខា ដែលបានចូលរួមចែករំលែកចំណេះដឹងផ្នែកបាល់ទាត់ដល់ក្មេងស្រីៗ ក្នុងកម្មវិធី Camping លើកដំបូងនៅក្លឹប CIS Roller Dome កាលពីម្សិលមិញនេះបានបង្ហាញចំណាប់អារម្មណ៍ថា កម្មវិធីនឹងអាចជាស្ពានមួយក្នុងការបណ្ដុះគំនិតក្មេងស្រីៗ ឲ្យងាកមកស្រលាញ់ផ្នែកបាល់ទាត់កាន់តែខ្លាំង។
គ្រូបង្វឹកខាងលើបានឲ្យដឹងថា គោលបំណងចង់បង្កើតឱកាសឲ្យកីឡាការិនីអាចលេងបាល់ ពីព្រោះមិនសូវជាមានច្រើនទេស្រីៗដែលលេងបាល់នោះ។ ក្នុងកម្មវិធីនេះគេមានដាក់បញ្ចូលឲ្យក្មេងៗទទួលបានការហ្វឹកហាត់បានត្រឹមត្រូវតាមស្តង់ដារ ដោយបង្ហាត់បង្ហាញដោយគ្រូបង្វឹកជំនាញៗពីតាមបណ្ដាក្លឹបអាជីពធំៗ រួមមានដូចជាភ្នំពេញក្រោន ស្វាយរៀង និង ISI ដង្កោសែនជ័យជាដើមជាដើម។
គ្រូបង្វឹកដដែលបាននិយាយថា «កម្មវិធីនេះខ្ញុំគិតថាវានឹងអាចជួយបណ្ដុះគំនិតក្មេងៗឲ្យស្រលាញ់បាល់ទាត់បានមួយផ្នែកធំ។ ខ្ញុំមើលឃើញថា គ្រប់គ្នាដែលបានមកចូលរួមកម្មវិធីនេះហាក់ដូចជាសប្បាយចិត្តខ្លាំងមែនទែន ដែលវាជាហេតុនាំឲ្យពួកគាត់អាចនឹងមកវិញចូលរួមជាមួយពួកយើងក្នុងឱកាសក្រោយៗទៀត»។
សមាជិកអង្គការនៃ GOFC រួមមានក្លឹបបាល់ទាត់ស្វាយរៀង, ក្លឹបបាល់ទាត់ភ្នំពេញក្រោន, មូលនិធិ KMH នៃក្រុម ISI, Riel Phnom Penh Srey , កីឡាបាល់ទាត់សប្បាយរីករាយកម្ពុជា អូស្រ្តាលី (Happy Football Cambodia Australia) និង កីឡាបាល់ទាត់សម្រាប់ជីវិត។
GOFC ត្រូវបានបង្កើតឡើងជាអង្គការសហគមន៍មួយ ដែលមានអ្នកវិជ្ជាជីវៈនៅក្នុងឧស្សាហកម្មបាល់ទាត់ អ្នកដឹកនាំធុរកិច្ច និងអង្គការមិនមែនរដ្ឋាភិបាល និងពលរដ្ឋដែលមានចំណាប់អារម្មណ៍ទាំងសហគមន៍ខ្មែរ និង សហគមន៍ជនបរទេស។ ក្រុមកីឡាបាល់ទាត់កុមារីនេះមានគោលបំណងសហការជាមួយអ្នកពាក់ព័ន្ធយ៉ាងច្រើន ដែលមានគោលបំណងស្រដៀងគ្នានេះ និងមានបំណងជំរុញសេចក្ដីត្រូវការឱ្យមានកីឡាបាល់ទាត់កុមារី។ វាមានគោលបំណងជាក់លាក់ក្នុងការធ្វើឱ្យឪពុកម្ដាយក្លាយជាជើងឯក ដោយសារពួកគេ គឺជាអ្នកធ្វើសេចក្ដីសម្រេចចិត្តយ៉ាងសំខាន់។ ULS មានមោទនភាពក្នុងការគាំទ្រ GOFC ៕