• 2022-05-30 07:02:03
  • បាល់ទាត់

Real Madrid ឈ្នះ UCL ​ក៏​ធ្វើ​ឱ្យ​ក្រុម Chelsea ​បាន​ប្រាក់​១៥​លាន​ផោន​ដែរ​

  • 2022-05-30 07:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ Chelsea ​ទទួល​បាន​ប្រាក់​១៥​លាន​ផោន​ពី​ក្រុម Real Madrid ​ព្រោះ​ខ្សែ​ប្រយុទ្ធ Eden Hazard ​ជា​ចំណែក​មួយ​ជួយ​ក្លឹប​យក្ស​អេស្ប៉ាញ​នេះ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​។

​ក្នុង​កុងត្រា​ពេល Real Madrid ​ទិញ Hazard ​មក គឺ​ក្លឹប​នឹង​ត្រូវ​បង់​លុយ​បន្ថែម​១៥​លាន​ផោន​ទៅ​ឱ្យ​ក្រុម Chelsea ​ប្រសិន​បើ​កីឡាករ​បែលហ្សិក​ជា​ចំណែក​មួយ​ជួយ​ពួកគេ​ឈ្នះ​ពាន UEFA Champions League ​។ ​ស្រប​ពេល​រដូវ​កាល​នេះ ​ក្រុម​អធិរាជ​ស ​អាច​ឈ្នះ​ពាន​បាន​មែន ​នោះ​ពួកគេ​ក៏​ត្រូវ​ធ្វើ​តាម​កិច្ច​សន្យា ផ្ដល់​ប្រាក់​បន្ថែម​១៥​លាន​ផោន​ទៀត​ទៅ​ឱ្យ​ក្រុម​តោ​ខៀវ Chelsea ​ដែរ។

​រំលឹក​ថា​ខ្សែ​ប្រយុទ្ធ Hazard ​នៅ​រដូវ​កាល​នេះ ​បាន​លេង​ត្រឹម​តែ​៨៣​នាទី​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នេះ។ ​តែ​យ៉ាង​ណា ​រូបគេ​ក៏​ស្ថិត​ក្នុង​ក្រុម ​ហើយ​ជា​ចំណែក​មួយ​ដែល​ក្លឹប​ឈ្នះ​ពាន​ផង​ដែរ។ ទោះ​ជា​រដូវ​កាល​នេះ​លេង​មិន​ល្អ​ក្ដី តែ​សាមី​ខ្លួន Hazard ​បញ្ជាក់​ថា​រូបគេ​នឹង​មិន​ចាកចេញ​ពី​ក្រុម Real Madrid ​ទេ ពោល​គឺ​រដូវ​កាល​ក្រោយ​នឹង​បន្ដ​លេង​នៅ​ក្លឹប​អេស្ប៉ាញ​នេះ​ទៀត៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់