• 2022-05-27 13:00:58
  • បាល់ទាត់

Kroosថា Liverpool និង​ Real មាន​ឱកាស​ ៥០:៥០ ដូច​គ្នា​ក្នុង​ការ​ឈ្នះ​ពាន​ UCL ​

  • 2022-05-27 13:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Toni Kroos បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ ZDF ក្នុង​ថ្ងៃ​នេះ​ថា​ Real Madrid និង​ Liverpool គឺ​មាន​ឱកាស​ឈ្នះ​ពាន​ UEFA Champions League ៥០:៥០ ដូច​គ្នា​នៅ​ក្នុង​រដូវកាល​នេះ​។

Kroos បាន​និយាយ​ថា​៖" នៅ​ក្នុង​ការ​ប្រកួត​ Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​ យើង​ខិត​ខំ​ឲ្យ​អស់​ ជា​ពិសេស​គឺ​នឹក​ឃើញ​ដល់​ពេល​ដែល​ចាប់​ផ្ដើម​ខិត​ខំ​តាំង​ពី​ដំបូង​ រហូត​មក​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ "។​

កីឡាករ​នេះ​បន្ត​ថា​៖" ឥឡូវ​នេះ​យើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ហើយ​ យើង​ចង់​ឈ្នះ​វា​ទៀត​។ តែ​និយាយ​ឲ្យ​ស្មោះត្រង់​ទៅ​ ខ្ញុំ​គិត​ថា​ឥឡូវ​ Liverpool ល្អ​ជាង​កាល​ពី​ប៉ះ​ជា​មួយ​យើង​កាល​ឆ្នាំ​២០១៨ អញ្ចឹង​ឱកាស​ឈ្នះ​ស្មើ​គ្នា​គឺ​ ៥០:៥០ "។

Liverpool នឹង​ត្រូវ​ប៉ះ​ជា​មួយ​ Real Madrid ក្នុង​ប្រកួត​ Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៩ ខែ​ឧសភា​ ឆ្នាំ​២០២២ ម៉ោង​ ២:០០ ទៀប​ភ្លឺ​ (ម៉ោង​កម្ពុជា​)៕

ប្រភព៖ Marca អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី