/6287917b09734_1653051720_medium.jpg)
- 2022-05-20 13:04:54
- បាល់ទាត់
ល្បីថា Haaland ឲ្យនាឡិកា Rolex តម្លៃខ្ទង់ម៉ឺនដុល្លារ ឲ្យមិត្តរួមក្រុម Dortmund ៣៣នាក់ ម្នាក់១គ្រឿង ជាកាដូរលាគ្នា
- 2022-05-20 13:04:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា Haaland ឲ្យនាឡិកា Rolex តម្លៃខ្ទង់ម៉ឺនដុល្លារ ឲ្យមិត្តរួមក្រុម Dortmund ៣៣នាក់ ម្នាក់១គ្រឿង ជាកាដូរលាគ្នា
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានសារព័ត៌មាន Bild ចុះផ្សាយនៅក្នុងថ្ងៃនេះថា កីឡាករនេះបានឲ្យកាដូរនាឡិកាម៉ាក Rolex ឲ្យក្នុងម្នាក់១គ្រឿងតែម្ដង ទៅកាន់មិត្តរួមក្រុម Borussia Dortmund ៣៣នាក់ របស់ខ្លួនជាកាដូរលាគ្នា មុនផ្លាស់ទៅកាន់ក្លឹប Manchester City ។
តម្លៃនាឡិកា ដែលជាកាដូររបស់ Haaland ឲ្យទៅកាន់មិត្តរួមក្រុមរបស់ខ្លួនគឺមានតម្លៃចន្លោះ ១៤,០០០ ដល់ ១៦,០០០ដុល្លារអាមេរិក។ មិនប៉ុណ្ណោះខ្សែប្រយុទ្ធរូបនេះក៏បានឲ្យវត្ថុអនុស្សាវរីយ៍មួយចំនួនទៀតដូចជា អាវដែលមានឈ្មោះរបស់គេ ក៏ដូចជារូបថតជាដើម។
លើសពីទៅទៀត Haaland ក៏បានឲ្យកាដូរនាឡិកាម៉ាក Omega ដែលមានតម្លៃចន្លោះ ៥,០០០-៧,៥០០ដុល្លារអាមេរិក ឲ្យទៅកាន់បុគ្គលិក Dortmund ក្នុងម្នាក់១គ្រឿងជាវត្ថុអនុស្សាវរីយ៍លាគ្នាផងដែរ។
Haaland នឹងផ្លាស់ទៅលេង Man City នៅរដូវកាលខាងមុខនេះហើយ ដោយខាងក្លឹបនិងសាមីខ្លួនព្រមព្រៀងរួចរាល់ហើយចាំតែថ្ងៃប្រកាសផ្លូវការប៉ុណ្ណោះ៕