• 2022-05-20 03:23:54
  • បាល់ទាត់

Premier League នឹង​ដាក់​ពាន​ពិត​នៅ Etihad និង​ពាន​ចម្លង​នៅ Anfield

  • 2022-05-20 03:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់ Premier League នឹង​មាន​វត្តមាន​ទាំង​នៅ​កីឡដ្ឋាន Etihad និង Anfield សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។

ប្រភព​​ពី Daily Telegraph ឲ្យ​ដឹង​ថា ពាន PL ពិត​នឹង​ត្រូវ​យក​ទៅ​ដាក់​ក្នុង​កីឡដ្ឋាន​របស់​ក្លឹប Manchester City ខណៈ​ពាន​ចម្លង​ផ្ញើ​ទៅ​ Liverpool។ ការ​សម្រេច​បញ្ជូន​ពាន​ពិត​ទៅ​កាន់​កីឡដ្ឋាន Etihad ក៏​ព្រោះ​តែ​ក្រុម​កំពុង​នាំ​មុខ​កំពូល​តារាង​ City ត្រូវ​ការ​ត្រឹម​តែ​ឈ្នះ Aston Villa ដើម្បី​​ធានា​បាន​ពាន​ជា​លើក​ទី​៤​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ។

ចំពោះ​ពាន​និង​មេដាយ​ចម្លង​នឹង​ត្រូវ​ដាក់​​នៅ​កីឡដ្ឋាន Anfield របស់​ក្លឹប Liverpool ដែល​កំពុង​​គម្លាត​ក្រោម City មួយ​ពិន្ទុ​។ ពួក​គេ​ត្រូវ​ប៉ះ​ជាមួយ Wolves សម្រាប់​ការ​ប្រកួត​ចុងក្រោយ​ក្នុង​លីគ ហើយ​ក៏​ត្រូវ​ការ​ឈ្នះ​​ដូច​គ្នា។ ប្រសិន​បើ City ភ្លាត់​ចាញ់​​ឬ​ស្មើ​ជាមួយ Aston វា​ជា​ឱកាស​សម្រាប់​ Liverpool ក្លាយ​ជា​ម្ចាស់​ពាន​លីគ​រដូវ​កាល​នេះ។

នាយក​ប្រតិបត្តិ​​របស់ Premier League លោក Richard Masters នឹង​បង្ហាញ​​វត្តមាន​នៅ​ឯ​ទីក្រុង Manchester ជាមួយ​ពាន​ពិត ខណៈ​​ប្រធាន​បណ្ដោះអាសន្ន​លោក Peter McCormick នឹង​ទៅ​ទីក្រុង Liverpool។ City ពេល​​កំពុង​ឈរ​លេខ​១​ក្នុង​តារាង​ពិន្ទុ Premier League មាន​៩០​ពិន្ទុ ខណៈ Liverpool នៅ​លេខ​២​មាន​៨៩​ពិន្ទុ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់