- 2022-05-20 02:23:32
- បាល់ទាត់
ឆេះដុំ Vieira ទាត់អ្នកគាំទ្រ Everton មួយជើង ក្រោយលើកម្រាមដៃកណ្ដាលដាក់ខ្លួន
- 2022-05-20 02:23:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆេះដុំ Vieira ទាត់អ្នកគាំទ្រ Everton មួយជើង ក្រោយលើកម្រាមដៃកណ្ដាលដាក់ខ្លួន
ចន្លោះមិនឃើញ
អ្នកចាត់ការរបស់ក្លឹប Crystal Palace លោក Patrick Vieira បានទាត់អ្នកគាំទ្ររបស់ Everton ម្នាក់ ក្រោយបុរសរូបនោះបញ្ចេញពាក្យសម្ដីនិងកាយវិការមិនសមរម្យមកកាន់លោក។
អ្នកគាំទ្ររបស់ Evertonរាប់ពាន់នាក់បានសម្រុកចូលទីលាន បន្ទាប់ពីខ្សែប្រយុទ្ធ Dominic Calvet-Lewin រកបានគ្រាប់ចុងក្រោយទល់នឹង Crystal Palace ជួយក្រុមបន្តជីវិតនៅ Premier League។ ក្នុងព្រឹត្តិការណ៍រត់ចូលទីលាននោះ កាមេរ៉ាថតបានអ្នកចាត់ការរបស់ Palace លោក Vieira បានទាត់អ្នកគាំទ្រ Everton ម្នាក់។
ក្នុងពេលដែលព្យាយាមដើរចេញពីទីលាន អ្នកគាំទ្ររបស់ Everton ម្នាក់បានលើកម្រាមដៃកណ្ដាលដាក់ចំមុខរបស់ Vieira និងបោះពាក្យសម្ដីមិនសមរម្យ។ ភ្លាមនោះ Vieira ចាប់បុរសនោះបាននិងទាត់មួយជើងធ្វើឲ្យដួលលើទីលាន។ ឃើញបែបនេះ អ្នកគាំទ្រផ្សេងទៀតបានចេញមកការពារគ្នីគ្នាមិនឲ្យ Vieira បន្តធ្វើអ្វីបាន។
សកម្មភាពរបស់ Vieira ខាងលើនឹងត្រូវប្រឈមមុខស៊ើបអង្កេតពីខាងសហព័ន្ធបាល់ទាត់របស់អង់គ្លេស FA។ ក្រោយត្រដាបត្រដួសជាច្រើនសប្ដាហ៍ ពេលនេះ Everton បានធូរចិត្តអាចបន្តលេងនៅ PL នៅរដូវកាលក្រោយ ក្រោមការដឹកនាំរបស់លោក Frank Lampard៕ .