• 2022-05-20 02:03:01
  • បាល់ទាត់

អបអរ Everton ​គេច​ផុត​ពី​ការ​ធ្លាក់​ទៅ​លេង​នៅ​លីគ​ទី​២​ហើយ​

  • 2022-05-20 02:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Everton ​បាន​គេច​ផុត​ពី​ការ​ធ្លាក់​ទៅ​លេង​នៅ​លីគ​លំដាប់​ទី​២​ហើយ ​បន្ទាប់​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ៣-២ ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​។

​ជំនួប​សប្ដាហ៍​ទី​៣៧​នៅ​យប់មិញ ​ក្រុម Crystal Palace ​ជា​អ្នក​នាំ​មុខ​មុន​ទៅ​លើ​ក្រុម Everton ​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ​នៅ​តង់​ទី​១​។ ​តែ​ឈាន​ដល់​តង់​ទី​២​វិញ ​ក្រុម Everton ​ក៏​រក​គ្រាប់​បាល់​បាន​វាយ​បក​ជា​បន្ដ​បន្ទាប់​រហូត​យក​ឈ្នះ​បាន​វិញ​ក្នុង​លទ្ធផល ​៣-២ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ជា​ខ្លាំង។ ជាមួយ​ជ័យជម្នះ​នេះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម Everton ​យក​បាន​៣​ពិន្ទុ ដើម្បី​គេច​ផុត​ពី​តំបន់​កាត់​ចោល​ផង​ដែរ។

​នៅ​ពេល​នេះ​ក្រុម Everton ​នៅ​លេខ​១៦​ក្នុង​តារាង Premier League ​មាន​៣៩​ពិន្ទុ​ទៅ​ហើយ។ ​ពួកគេ​សុវត្ថិភាព ដោយសារ​តែ​ក្រុម​លេខ​១៧ Burnley ​មាន​៣៥​ពិន្ទុ​ប៉ុណ្ណោះ ​ហើយ​ក្រុម​លេខ​១៨ Leeds United ​វិញ​មាន​៣៥​ដែរ។ ​ការ​ប្រកួត Premier League ​នៅ​រដូវ​កាល​នេះ​សល់​១​ប្រកួត​ទៀត​ទេ​នឹង​បញ្ចប់​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់