• 2022-05-19 10:33:41
  • បាល់ទាត់

Frankfurt ជា​ជើងឯក​ពាន​ Europa League រដូវកាល​ឆ្នាំ​២០២១/២២

  • 2022-05-19 10:33:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Eintracht Frankfurt ជា​ម្ចាស់​ជើង​ឯក​ពាន​ UEFA Europa League រដូវកាល​ឆ្នាំ​២០២១/២២ នេះ​។

ក្នុង​ការ​ប្រកួត​យប់​មិញ​ Frankfurt បាន​យក​ឈ្នះ​ Rangers តាម​រយៈ​ប៉េណាំងទី​ ៥-៤ បន្ទាប់​ពី​ក្លឹប​ទាំង​ពីរ​ប្រកួត​ស្មើ​គ្នា​ក្នុង​លទ្ធផល​ ១-១ ទោះ​ជា​បន្ថែម​ម៉ោង​ប្រកួត​រហូត​ដល់​ ១២០នាទី​ក៏​ដោយ​។

ដូច្នេះ Frankfurt ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​លើក​ទឹកចិត្ត​ចំនួន​ប្រមាណ​ ៩លានដុល្លារ​ និង​បាន​កៅអី​ទៅ​លេង​ UEFA Champions League នៅ​រដូវកាល​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​។

នេះ​ជា​លើក​ទី​២ ហើយ​ដែល​ Frankfurt ឈ្នះ​ពាន​មួយ​នេះ​ ដោយ​កាល​ពី​លើក​ទី​ដំបូង​ក្លឹប​នេះ​ឈ្នះ​ក្នុង​រដូវកាល​ឆ្នាំ​១៩៧៨/១៩៨០ ដោយ​កាល​ជំនាន់​នោះ​ ពាន​ UEFA Europa League មាន​ឈ្មោះ​ថា​ ពាន​ UEFA Cup ៕

ខាង​ក្រោម​ជា​អ្នក​ឈ្នះ​ពាន​ Europa Leauge ១០រដូវកាល​ចុង​ក្រោយ​នេះ​៖

ខាង​ក្រោម​នេះជា​វីដេអូប្រកួត​រវាង​ Frankfurt នឹង​ Rangers ក្នុង​វគ្គផ្ដាច់ព្រ័ត្រ​ Europa League យប់មិញ​៖

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់