- 2022-05-18 12:44:38
- បាល់ទាត់
Rangers ប៉ះ Frankfurt ក្នុង Europa League វគ្គផ្ដាច់ព្រ័ត្រយប់នេះ អ្នកឈ្នះនឹងទទួលបានប្រាក់លើកទឹកប៉ុន្មានពី UEFA ?
- 2022-05-18 12:44:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rangers ប៉ះ Frankfurt ក្នុង Europa League វគ្គផ្ដាច់ព្រ័ត្រយប់នេះ អ្នកឈ្នះនឹងទទួលបានប្រាក់លើកទឹកប៉ុន្មានពី UEFA ?
ចន្លោះមិនឃើញ
ការប្រកួតពាន UEFA Europa League រដូវកាលឆ្នាំ២០២១/២២ នឹងបញ្ចប់នៅយប់នេះហើយ ដោយមានក្លឹប Rangers នឹងប៉ះនឹង ក្លឹប Frankfurt ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ នៅឯទីលាន Ramon Sanchez-Pizjuan ប្រទេសអេស្ប៉ាញ។
ចំពោះក្លឹបឈ្នះពានខាងលើនេះនឹងទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួនប្រមាណ ៩លានដុល្លារ និងបានកៅអីទៅលេង UEFA Champions league នៅរដូវកាលក្រោយដោយស្វ័យប្រវត្តិតែម្ដង រីឯអ្នកឈ្នះទី២នៃការប្រកួត Europa League នេះក៏ទទួលបានប្រាក់លើកទឹកចិត្តផងដែរគឺប្រមាណ ៤.៩លានដុល្លារពី UEFA។
រាល់ក្លឹបដែលបានមកលេងក្នុងការប្រកួតពានគឺក៏ទទួលបានប្រាក់រង្វាន់ផងដែរ ដោយរាល់ឈ្នះការប្រកួតម្ដងនឹងទទួលបាន ៦៦ម៉ឺនដុល្លារ។ ចំពោះក្លឹបណាដែលឡើងមកដល់វគ្គកណ្ដាលផ្ដាច់ព្រ័ត្រគឺទទួលបាន ២.៦លានដុល្លារពី UEFA៕