• 2022-05-18 08:57:45
  • បាល់ទាត់

ក្រោយ​អ្នក​គាំទ្រ​ខ្លះ​មិន​ពេញ​ចិត្ត​ការ​ដឹកនាំ​របស់​ Honda ​​អតីត​កីឡាករ​ជម្រើស​ជាតិ​តប​ដូច្នេះ ​

  • 2022-05-18 08:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«គួរ​តែ​លេីក​ទឹក​ចិត្ត​ និង​ផ្ដល់​ការ​គោរព​ជូន​គាត់ ( ​Keisuke Honda ) ព្រោះ​គាត់​លះ​បង់​ច្រេីន​ណាស់​សម្រាប់​បាល់ទាត់​កម្ពុជា កាល​ពី​មុន​ចំណាយ​លុយ​ច្រេីន​ជួល​គ្រូ​បង្វឹក​ តែ​ទ​ម្រង់​លេង​ដូច​ជា​មិន​លេីស​ហ្នឹង​ទេ» នេះ​ជា​សម្ដី​របស់​​កីឡាករ​វិសាខា ទៀត​ គឹម​ហេង ​ក្រោយ​ឃើញ​អ្នក​គាំទ្រ​មួយ​ចំនួន​ចង់​​ឲ្យ​​អ្នក​ចាត់​ការ​រូប​នេះ​ចាក​ចេញ​​ពី​ការ​ដឹក​នាំ​កម្ពុជា​ បន្ទាប់​ពី​ចាញ់​​ធ្លាក់​ចេញ​ពី​ស៊ីហ្គេម​​នៅ​វៀតណាម​ត្រឹម​វគ្គ​ជម្រុះ​ពូល B។

​អតីត​យុវជន​ដែល​ដុះ​ខាត់​ចេញ​ពី​សាលា​បាល់ទាត់​ជាតិ​បាទី​រូប​នេះ​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា ​​លោក Honda ជា​កីឡាករ​បាល់ទាត់​ដែល​ជោគជ័យ​ម្នាក់​នៅ​ប្រទេស​ជប៉ុន ដែ​ល​ល្បី​ពេញ​ពិភព​លោក​។ លោក​បាន​ចំណាយ​ទាំង​ពេលវេលា និង​ថវិកា​ផ្ទាល់​ខ្លួន ក្នុង​ការ​ជួយ​ជ្រោមជ្រែង​​​ដឹក​នាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។

​កីឡាករ​របស់​ក្លឹប​វិសាខា​ខាង​លើ​បាន​និយាយ​ថា «​ដោយសារ​តែ​ខ្ញុំ​មើលឃើញ ​ហើយ​ក៏​ជា​កីឡាករ​មួយ​រូប​ដែរ​បង ខ្ញុំ​យល់​ដឹង​ថា​អ្វី​ទៅ​ជា​បាល់ទាត់​។ គាត់​មក​លះបង់​ច្រើន​ក្នុង​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​យើង​ទាំង​ពេល​វេលា​ផ្ទាល់​ខ្លួន ទាំង​កម្លាំង​កាយ​កម្លាំង​ចិត្ត។​ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​និយាយ​ចឹង ដោយសារតែ​គាត់​ជា​កីឡាករ​បាល់ទាត់​ដែរ​ជោគជ័យ​ម្នាក់​របស់​ប្រទេស​ជប៉ុន»។

​រំលឹកថា លោក Honda នឹង​ផុត​កុង​ត្រា​ក្នុង​ការ​ដឹក​នាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នា​​អំឡុង​ផុត​​ស៊ីហ្គេម​ឆ្នាំ​២០២៣ ប៉ុន្តែ​ចំពោះ​ការ​បន្ត​កុង​ត្រា​បន្ថែម​ក្រោយ​ពេល​ផុត​ឬ​អត់​​នៅ​មិន​ទាន់​មាន​អ្នក​ណា​ដឹង​ឡើយ ​ព្រោះ​ពេលវេលា​ដឹក​នាំ​នៅ​វែង​ឆ្ងាយ​។ ប៉ុន្តែ​លោក​​ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​ពេញ​ចិត្ត​ចំពោះការ​ជួយ​មួយ​នេះ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់