
- 2022-05-18 02:33:35
- បាល់ទាត់
គួន ម៉ុម នៅតែមិនអាចជួយក្រុមបានវិញ ក្នុងជំនួបប៉ះថៃ
- 2022-05-18 02:33:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួន ម៉ុម នៅតែមិនអាចជួយក្រុមបានវិញ ក្នុងជំនួបប៉ះថៃ
ចន្លោះមិនឃើញ
ក្រុមកីឡាករបាល់ទះលើក្ដារកម្ពុជា នឹងត្រូវប៉ះថៃ នាម៉ោង១១ ថ្ងៃត្រង់នេះ ដែលជាការប្រកួតសន្សំពិន្ទុលើកទី២ក្នុងពូល B នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម។ ក្នុងជំនួបនេះកីឡាករ គួន ម៉ុម ស្មាត់ស្ដាំរបស់កម្ពុជានៅតែមិនទាន់អាចជួយក្រុមបាន។
កីឡាករខាងលើបើទោះរបួសរលាកសន្លាក់ស្មារបស់គេបានធូរស្រាល សឹងតែធម្មតាក្ដី តែគេនៅតែមិនទាន់ល្អដូចមុនវិញ ដើម្បីជួយក្រុមបានក្នុងស្ថានភាពសំខាន់ៗ ពិសេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ក្រុមកម្ពុជាពិតជាចង់ឈ្នះក្នុងជំនួបទល់ថៃយ៉ាងខ្លាំង ដើម្បីអាចគេចផុតពីក្រុមលេខ១ពូល A បច្ចុប្បន្នគឺ ឥណ្ឌូណេស៊ី ហើយក៏ជាក្រុមខ្លាំងដែលឈ្នះមេដាយមាសកាលស៊ីហ្គេម២០១៩ ផងដែរ។
ក្នុងជំនួបទល់ថៃនេះក្រុមកម្ពុជាបានត្រៀមខ្លួនយ៉ាងល្អ និងបានហាត់រៀនពីការលេងទល់ក្រុមទាំងពីរផងដែរ នេះបើតាមការលើកឡើងរបស់លោក Li Jun គ្រូបង្វឹករបស់ក្រុមបាល់ទះលើក្ដារកម្ពុជា។ រំលឹកថា គូន ម៉ុម ពិតជាចង់ជួយក្រុមខ្លាំងណាស់ក្នុងជំនួបទល់ថៃនេះ បើទោះក្រុមបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយក្ដី ប៉ុន្តែគេមានការសោកស្ដាយដែលមិនអាចជួយក្រុមបាន៕