• 2022-05-17 12:33:58
  • បាល់ទាត់

អ្នកចាត់ការ​ Southamptonថា​ ការ​ប្រកួត​ប្រជែង​យក​​ពាន​ PL គឺ​ពិបាក​ជាង​ UCL ទៅ​ទៀត

  • 2022-05-17 12:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ralph Hasenhuttl អ្នកចាត់ការ​ក្លឹប​ Southampton បាន​និយាយ​មុន​ប្រកួត​តទល់នឹង​ ក្លឹប​ Liverpool នៅ​យប់​នេះ​ថា​ ការ​ប្រកួត​ប្រជែង​ដណ្ដើម​យក​ឈ្នះ​ពាន​ Premier League គឺ​ពិបាក​ជាង​ការ​យក​ឈ្នះ​ពាន​ UEFA Champions League ទៅ​ទៀត​ចំពោះ​លោក​។

លោក​ Hasenhuttl បាន​និយាយ​ថា​៖" ពាន​ Premier League នេះ​ជា​ពាន​មួយ​មាន​ការ​ប្រកួត​ប្រជែង​ដណ្ដើម​យក​បំផុត​ដោយ​មិន​ងាយ​មាន​ក្លឹប​ណា​មួយ​ឈ្នះ​ច្រើន​ដង​នោះ​ទេ​ ព្រោះ​វា​ពិបាក​នឹង​យក​ឈ្នះ​ពាន​នេះ​ដោយ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​​ "។

លោក​បាន​បន្ត​ថា​៖" ចំពោះ​ខ្ញុំ​ការ​ប្រកួត​យក​ឈ្នះ​ពាន​ PL គឺ​ពិបាក​ជាង​ប្រកួត​យក​ពាន​ UCL ព្រោះ​តែ​ វា​ពិបាក​ណាស់​ដើម្បី​លេង​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ជាប់​លាប់​រហូត​ទាំង​ ៣៨ប្រកួត​ "។

ការ​ប្រកួត​ប្រជែង​​ដណ្ដើម​ពាន​ PL ក្នុង​ពេល​នេះ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​រវាង​ Man City និង​ Liverpool ដោយ​ Man City មាន​៩០ពិន្ទុ​ និង​សល់​តែ​ ១ប្រកួត​ទៀត​ប៉ុណ្ណោះ​ ខណៈ​ Liverpool មាន​៨៦ពិន្ទុ​ និង​សល់​២ប្រកួត​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់