- 2022-05-17 07:01:13
- បាល់ទាត់
មកដឹងពីការចុះឈ្មោះ និងពេលវេលាហ្វឹកហាត់របស់កម្មវិធីបាល់ទាត់កុមារី ( GOFC )
- 2022-05-17 07:01:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីការចុះឈ្មោះ និងពេលវេលាហ្វឹកហាត់របស់កម្មវិធីបាល់ទាត់កុមារី ( GOFC )
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ បាល់ទាត់ កុមារី ក្រោម១២ឆ្នាំ Girls Onside Football Cambodia ( GOFC ) បាននិងកំពុងធ្វើការហ្វឹកហាត់ នៅរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង៤ទៅម៉ោង៥ល្ងាចនៅ DIB Club ។
សម្រាប់ការចុះឈ្មោះអាចធ្វើការចូលទៅកាន់ Page Facebook ផ្លូវការរបស់ Girls Onside Football Cambodia - GO FC ឬ ប្រិយមិត្តគ្រាន់តែចូលទៅកាន់ Link ។
កម្មវិធីបាល់ទាត់កុមារីក្រោមអាយុ១២ឆ្នាំ គឺកំណត់ឲ្យការចូលរួមស្ថិតនៅចន្លោះអាយុចាប់ពី ៦ ទៅ១២ ឆ្នាំ ហើយកម្មវិធីនេះ នឹងចាប់ផ្ដើមធ្វើ Camping លើកដំបូងនៅកម្ពុជានាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅក្លឹប CIS Roller Dome និង DIB Club ចាប់ពីម៉ោង ៤ ដល់ ៦:៣០លា្ងច។
សមាជិកអង្គការនៃ GOFC រួមមានក្លឹបបាល់ទាត់ស្វាយរៀង, ក្លឹបបាល់ទាត់ភ្នំពេញក្រោន, មូលនិធិ KMH នៃក្រុម ISI, Riel Phnom Penh Srey , កីឡាបាល់ទាត់សប្បាយរីករាយកម្ពុជា អូស្រ្តាលី (Happy Football Cambodia Australia) និង កីឡាបាល់ទាត់សម្រាប់ជីវិត។
GOFC ត្រូវបានបង្កើតឡើងជាអង្គការសហគមន៍មួយ ដែលមានអ្នកវិជ្ជាជីវៈនៅក្នុងឧស្សាហកម្មបាល់ទាត់ អ្នកដឹកនាំធុរកិច្ច និងអង្គការមិនមែនរដ្ឋាភិបាល និងពលរដ្ឋដែលមានចំណាប់អារម្មណ៍ទាំងសហគមន៍ខ្មែរ និង សហគមន៍ជនបរទេស។ ក្រុមកីឡាបាល់ទាត់កុមារីនេះមានគោលបំណងសហការជាមួយអ្នកពាក់ព័ន្ធយ៉ាងច្រើន ដែលមានគោលបំណងស្រដៀងគ្នានេះ និងមានបំណងជំរុញសេចក្ដីត្រូវការឱ្យមានកីឡាបាល់ទាត់កុមារី។ វាមានគោលបំណងជាក់លាក់ក្នុងការធ្វើឱ្យឪពុកម្ដាយក្លាយជាជើងឯក ដោយសារពួកគេ គឺជាអ្នកធ្វើសេចក្ដីសម្រេចចិត្តយ៉ាងសំខាន់។ ULS មានមោទនភាពក្នុងការគាំទ្រ GOFC ៕