• 2022-05-16 13:57:39
  • បាល់ទាត់

Ten Hag ចាប់​ផ្ដើម​ការងារ​នៅ​ Man Utd ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ហើយ​

  • 2022-05-16 13:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik Ten Hag អ្នកចាត់ការ​ថ្មី​របស់​ក្លឹប​ Manchester United ចាប់​ពី​រដូវកាល​ថ្មី​ខាង​មុខ​នេះ​ បាន​មក​ចាប់​ផ្ដើម​ការងារ​នៅ​ក្រុមបិសាច​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ហើយ​។

លោក​ Ten Hag បាន​និយាយ​ថា​៖" យើង​បាន​ឯកភាព​គ្នា​ហើយ​ថា​ ខ្ញុំ​នឹង​មក​ធ្វើ​ការ​នៅ​ Man Utd នេះ​ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា​ ឆ្នាំ​២០២២នេះ​តទៅ​។ និយាយ​ទៅ​វា​មាន​រឿង​មួយ​ចំនួន​ដែល​យើង​ត្រូវ​ត្រៀម​សម្រាប់​រដូវកាល​ថ្មី​។ ឥឡូវ​នេះ​វា​ដល់​ពេល​ធ្វើ​អញ្ចឹង​ហើយ​ វា​ដល់​ពេល​ចាំ​បាច់​ហើយ​ ព្រោះ​ខ្ញុំ​ត្រូវ​មើល​ការ​ខុស​ត្រូវ​ច្រើន​ចំពោះ​ក្លឹប​នេះ​ ហើយ​នេះ​ក៏​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ផងដែរ​ "។

Ten Hag មក​ដឹកនាំ​ Man Utd ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ការ​កែ​ទម្រង់​ច្រើន​ ដោយ​លោក​បាន​ចុះ​កុងត្រា​ជា​មួយ​ក្លឹប​នេះ​រហូត​ដល់​ ឆ្នាំ​២០២៥ ជា​មួយ​នឹង​លក្ខខណ្ឌ​អាច​បន្ត​កុងត្រា​ថ្មី​មួយ​ឆ្នាំ​ថែម​ទៀត​ផង​។

ជា​ការ​ដឹកនាំ​ចុង​​ក្រោយ​នៅ​ Ajax លោក​ក៏​បាន​ឈ្នះ​ពាន​ Eredivisie ឲ្យ​ក្លឹប​នេះ​ផង​ដែរ​ក្នុង​រដូវកាល​នេះ​៕

ប្រភព៖ manutd ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់