• 2022-05-13 13:21:39
  • បាល់ទាត់

PL ប្រកាស​បេក្ខជន​ ​អាច​ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ ប្រចាំ​រដូវកាល​នេះ​

  • 2022-05-13 13:21:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ធ្វើ​ការ​ប្រកាស​បេក្ខជន​៨រូប​ ដែល​អាច​ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ (មាន​អាយុ​ស្មើ​ឬ​ក្រោម​ ២៣ឆ្នាំ​មុន​ចាប់​ឆ្នើម​រដូវកាល​) ប្រចាំ​រដូវកាល​ឆ្នាំ​២០២១/២២នេះ​។

ខាង​ក្រោម​នេះ​ជា​កីឡាករ​ទាំង​វ័យ​ទាំង​ ៨រូប​នោះ​៖

  • ខ្សែការពារ​ Trent Alexander-Arnold មក​ពី​ក្លឹប​ Liverpool

  • ខ្សែ​បម្រើ​ Phil Foden មក​ពី​ក្លឹប​ Manchester City

  • ខ្សែ​បម្រើ​ Conor Gallagher មក​ពី​ក្លឹប​ Crystal Palace

  • ខ្សែការពារ​ Tyrick Mitchell មក​ពី​ក្លឹប​ Crystal Palace

  • ខ្សែបម្រើ​ Mason Mount មក​ពី​ក្លឹប​ Chelsea

  • អ្នកចាំទី​ Aaron Ramsdale មក​ពី​ក្លឹប​ Arsenal

  • ខ្សែបម្រើ​ Declan Rice មក​ពី​ក្លឹប​ West Ham United

  • ខ្សែ​ប្រយុទ្ធ​ Bukayo Saka មក​ពី​ក្លឹប​ Arsenal

ចំពោះ​លទ្ធផល​អ្នក​ដែល​អាច​ឈ្នះ​ពាន​ខាង​លើ​នឹង​ចេញ​នៅ​សប្ដាហ៍​ក្រោយ​ ដោយ​រង់​ចាំ​ការ​បោះឆ្នោត​ពី​អ្នកគាំទ្រ​ និង​អ្នក​ជំនាញ​បាល់ទាត់​ប្រចាំ​ PL ៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់