• 2022-05-12 11:34:57
  • បាល់ទាត់

Ronaldo ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ PL ប្រចាំ​ខែ​មេសា​

  • 2022-05-12 11:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ Premier League ប្រចាំ​ខែ​មេសា​ ក្នុង​ថ្ងៃ​នេះ​។

កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២២កន្លង​ទៅ​នេះ​ Ronaldo ចូល​លេង​ឲ្យ​ Man Utd ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​នេះ​បាន​ ៦ប្រកួត​ ដោយ​ស៊ុត​ចូល​៥គ្រាប់​។

ក្នុង​ចំណោម​៥គ្រាប់​នោះ​​ ៣គ្រាប់​ ស៊ុត​ចូល​ក្នុង​ប្រកួត​តទល់នឹង​ក្លឹប​ Nowich City ក្នុង​លទ្ធផល​ឈ្នះ​ ៣-២ ស៊ុត​ចូល​១គ្រាប់​ទៀត​ក្នុង​ប្រកួត​ចាញ់​នឹង​ Arsneal ក្នុង​លទ្ធផល​ ៣-១ និង​រក​បាន​១គ្រាប់​ទៀត​ក្នុង​ប្រកួត​ស្មើ​នឹង​ក្លឹប​ Chelsea ក្នុង​លទ្ធផល​ ១-១។

ក្នុង​រដូវកាល​នេះ​ Ronaldo ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ PL នេះ​ជា​លើក​ទី​២ហើយ​ ដោយ​លើក​ទី​១ ឈ្នះ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០២១។ យ៉ាង​ណា​បើ​រាប់​សរុប​ចាប់​តាំង​ពី​ ខ្សែ​ប្រយុទ្ធ​នេះ​មក​លេង​ឲ្យ​ Man Utd ជា​លើក​ដំបូង​ រហូត​មក​ដល់​លើក​ទី​២​នេះ​ នេះ​ជា​លើក​ទី​៦ដែល​​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​របស់​ PL ចំពោះ​គេ​៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់