• 2022-05-11 11:05:23
  • បាល់ទាត់

ក្រុម​កម្ពុជា​ ចាញ់​ ក្រុម​សិង្ហបុរី​ ១-០

  • 2022-05-11 11:05:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើសជាតិ​កម្ពុជា​ U23 បាន​ចាញ់​នឹង​ក្រុម​ជម្រើសជាតិ​សិង្ហបុរី​ U23 ក្នុង​លទ្ធផល​ ០-១ នៅ​ទីលាន​ THIEN TRUONG​ ក្នុង​ក្របខ័ណ្ឌ​ SEA Game លើក​ទី​៣១ ដែល​ធ្វើ​នៅ​ប្រទេស​វៀតណាម​ ក្នុង​ថ្ងៃ​នេះ​។

ទាំង​តង់​ទី​១ និង​តង់​ទី​២ ក្រុម​ទាំង​ពីរ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ខ្លាំង​ ដោយ​ខាង​សិង្ហបុរី​បាន​ស៊ុត​ចូល​នៅ​តង់​ទី​១ ដោយ​ខ្សែ​បម្រើ​ Saifullah Akbar ក្នុង​នាទី​ទី​៣៦ ខាង​កម្ពុជា​ក៏​បាន​ខិត​ខំ​ប្រជែង​ និង​បង្កើត​ឱកាស​បាន​ច្រើន​ផង​ដែរ​ ក៏​ប៉ុន្តែ​ជា​អកុសល​មិន​អាច​ស៊ុត​ចូល​បាន​។

ក្នុង​ប្រកួត​ក្របខ័ណ្ឌ​ខាង​លើ​ កម្ពុជា​កំពុង​មាន​៣ពិន្ទុ​ ក្រោយ​​​ប្រកួត​ឈ្នះ​១ និង​ចាញ់​ ១ ដោយ​ឈ្នះ​នឹង​ឡាវ​ក្នុង​លទ្ធផល​ ៤-១ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា​ ឆ្នាំ​២០២២កន្លង​ទៅ​នេះ​។

យ៉ាង​ណា​​ កម្ពុជា​នៅ​សល់​ ២ប្រកួត​ទៀត​គឺ​ ប្រកួត​នឹង​ក្រុមជ្រើសជាតិ​ថៃ​ U23 នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា​ ឆ្នាំ​២០២២ និង​បន្ត​នឹង​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​ U23 នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២៕

រូបភាព៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី