- 2022-05-11 02:02:37
- បាល់ទាត់
នេះហើយជាតម្លៃខ្លួននិងពេលវេលាដែល Haaland នឹងមកចូលរួមជាមួយ City
- 2022-05-11 02:02:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយជាតម្លៃខ្លួននិងពេលវេលាដែល Haaland នឹងមកចូលរួមជាមួយ City
ចន្លោះមិនឃើញ
ក្លឹប Manchester City បានឈានដល់កិច្ចព្រមព្រៀងចុះកុងត្រាផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិន័រវែស Erling Haaland ហើយពីក្លឹប Borussia Dortmund។
Haaland វ័យ២១ឆ្នាំនឹងចូលរួមជាមួយក្រុមថ្មីនៅខែកក្កដា បន្ទាប់ពី City បានទិញគេផ្ដាច់កុងត្រាក្នុងតម្លៃខ្លួន៦០លានអឺរ៉ូ។ កិច្ចព្រមព្រៀងនេះបានបញ្ចប់ការស្វែងរករបស់ក្លឹបសម្រាប់អ្នកស្នងតំណែង Sergio Aguero ដែលបានទៅចូលរួមជាមួយ Barcelona ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្ដៅមុន។
Haaland ដែលបានធ្វើតេស្ដពិនិត្យសុខភាពជាប់ជាមួយ City ក្នុងប្រទេសបែលហ្ស៊ិកកាលពីថ្ងៃច័ន្ទរកបាន៨៥គ្រាប់ ក្នុងការបង្ហាញខ្លួន៨៨ប្រកួតឲ្យ Dortmund ចាប់តាំងផ្ទេរពីក្លឹប Red Bull Salzburg កាលពីខែ មករា ឆ្នាំ ២០២០។ ក្លឹបយក្សនៅ La Liga ទាំងពីរ Real Madrid និង Barcelona ក៏ធ្លាប់ចូលចរចាជាមួយ Haaland អំពីកិច្ចព្រមព្រៀងផងដែរ ប៉ុន្តែកីឡាករសម្រេចមកចូលរួមនៅកីឡដ្ឋាន Etihad Stadium៕