• 2022-05-09 02:00:46
  • បាល់ទាត់

ធូរ​វិញ! Everton ងើប​ចេញ​ពី​តំបន់​ត្រូវ​កាត់​ចោល ក្រោយ​យក​ឈ្នះ Leicester City

  • 2022-05-09 02:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Everton បាន​ឡើង​​ផុត​​ពី​តំបន់​ត្រូវ​កាត់​ចោល​ក្នុង​តារាង​ពិន្ទុ Premier League ហើយ បន្ទាប់​ពី​បាន​យក​ឈ្នះ Leicester City ២-១ នៅ​កីឡដ្ឋាន King Power Stadium កាល​ពី​យប់​មិញ។

២​គ្រាប់​របស់ Everton ដែល​ធ្វើ​បាន​ដោយ​កីឡាករ Vitaliy Mykolenko និង Mason Holgate ជួយ​ក្រុម​​លោក Frank Lampard ឈ្នះ​៣​ប្រកួត​នៅ​៥​ប្រកួត​ចុងក្រោយ។ ខណៈ​មួយ​គ្រាប់​របស់​ម្ចាស់​ផ្ទះ Leicester សម្រេច​បាន​ដោយ​កីឡាករ Patson Daka។

តាម​រយៈ​ជ័យជម្នះ​នេះ Everton បាន​រំកិល​ឡើង​មក​កាន់​លេខ​១៦ គម្លាត​មួយ​ពិន្ទុ​​លើ Bunley និង Leeds United ដែល​ប្រកួត​ចាញ់ Arsenal ២-១ ធ្លាក់​ទៅ​កាន់​លេខ​១៨។ ភាព​ចំណេញ​មួយ​ទៀត Everton លេង​តិច​ជាង​មួយ​ប្រកួត ជាង​ក្រុម​ដែល​ស្ថិត​ក្នុង​តំបន់​គេ​កាត់​ចោល។ ក្រុម​ទាំង​៣​​ដែល​​កំពុង​ស្ថិត​នៅ​តំបន់​កាត់​ចោល​មាន Leeds, Watford និង Norwich៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី