- 2022-05-09 01:44:50
- បាល់ទាត់
Pep ថាគ្រប់គ្នានៅអង់គ្លេស សុទ្ធតែចង់ឱ្យ Liverpool ឈ្នះពាន ព្រោះ៣០ឆ្នាំទើបឈ្នះម្ដង
- 2022-05-09 01:44:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep ថាគ្រប់គ្នានៅអង់គ្លេស សុទ្ធតែចង់ឱ្យ Liverpool ឈ្នះពាន ព្រោះ៣០ឆ្នាំទើបឈ្នះម្ដង
ចន្លោះមិនឃើញ
លោក Pep Guardiola បាននិយាយថាគ្រប់គ្នានៅអង់គ្លេសសុទ្ធតែចង់ឱ្យក្រុម Liverpool ឈ្នះពាន English Premier League នារដូវកាលនេះ ដោយពួកគេបានបង្ហាញការប្រឆាំងជាមួយ Manchester City តែម្ដង។
ក្រុម Man City បានដាច់៣ពិន្ទុហើយពីក្រុម Liverpool ដើម្បីឈរកំពូលតារាង Premier League ក្រោយពីពួកគេបានលត់ក្រុម Newcastle United ដល់ទៅ ៥-០ ឯណោះកាលពីយប់មិញនេះ។ ជាមួយការប្រកួតនៅសល់ត្រឹម៣ប្រកួតទៀតនឹងចប់រដូវកាល លោក Pep បានបង្ហាញចំណាប់អារម្មណ៍ថានៅអង់គ្លេសគ្រប់គ្នានារដូវកាលនេះ ហាក់ដូចជាចង់ឱ្យក្រុម Liverpool ជាអ្នកឈ្នះពាន ជាជាងក្រុម Manchester City ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបាននិយាយទៀតថា៖ “គ្រប់គ្នានៅក្នុងប្រទេសនេះគាំទ្រ Liverpool ទាំង Media និងគ្រប់គ្នាគ្រប់ផ្នែកតែម្ដង។ ព្រោះក្រុម Liverpool មានកំណត់ត្រាអស្ចារ្យណាស់ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប មិនមែននៅ Premier League នោះទេ ព្រោះពួកគេទើបតែឈ្នះបាន១ប៉ុណ្ណោះក្នុងរយៈពេល៣០ឆ្នាំ”៕