• 2022-05-06 02:52:36
  • បាល់ទាត់

Cavani ថា បើ​ដឹង​ Ronaldo មក​វិញ គេ​មិន​នៅ Man Utd ទេ

  • 2022-05-06 02:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​ទម្លាយ​​ពាក្យ​ពិត​​ថា គេ​​​នឹង​មិន​​បន្ត​នៅ Manchester United ទេ ប្រសិន​បើ​ដឹង Cristiano Ronaldo ត្រលប់​មក​ក្លឹប​វិញ​។

Cavani បាន​បដិសេធ​​ផ្លាស់​ទៅ​ក្លឹប Boca Juniors កាល​ពី​រដូវ​ក្ដៅ​មុន​ ដើម្បី​​ចំណាយ​រដូវ​កាល​ទី​ពីរ​​នៅ Old Trafford។ ប៉ុន្តែ​គេ​បាន​ជួប​រឿង​ភ្ញាក់ផ្អើល​​ពេល​ឃើញ United ចុះ​កុងត្រា​ផ្ទេរ​​យក Ronaldo មក​វិញ​​ពី​ក្លឹប Juventus នៅ​​ថ្ងៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ចុងក្រោយ។

ការ​មក​ដល់​​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ជម្រើស​ដំបូង​នាំ​មុខ Cavani សូម្បី​តែ​​អាវ​​លេខ​៧​ក៏​ត្រូវ​ផ្ទេរ​ឲ្យ Ronaldo​ ដែរ។ ពេល​នេះ Ronaldo កំពុង​ឈរ​ជា​អ្នក​រក​បាន​គ្រាប់​ច្រើន​ជាង​គេ​នៅ​​រដូវ​កាល​នេះ​ក្នុង​ក្លឹប Man Utd មាន​២៤​គ្រាប់។

សម្រាប់ Cavani បាន​ជួប​រឿង​ខកចិត្ត ដោយ​​បាន​ជាប់​ជា​ជម្រើស​ដំបូង​បាន​តែ​៧​ដង​គត់ និង​រក​បាន​២​គ្រាប់​នា​រដូវ​កាល​នេះ។ ជួប​រឿង​បែប​នេះ​ អតីត​កីឡាករ​របស់ Paris Saint-German បាន​​និយាយ​ថា គេ​គួរ​តែ​បដិសេធ​​ការ​ស្នើ​របស់ United ប្រសិន​បើ​ដឹង Ronaldo ត្រលប់​មក​វិញ​ ព្រោះ​គេ​ដឹង​​ថា​នឹង​មាន​អ្វី​កើត​ឡើង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់