- 2022-05-05 08:18:22
- បាល់ទាត់
រំភើប! ទឹកប្រាក់សរុបបានពីការរត់សប្បុរសធម៌របស់អង្គការផ្កាយសមុទ្រថ្ងៃមុនទទួលបាន…
- 2022-05-05 08:18:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំភើប! ទឹកប្រាក់សរុបបានពីការរត់សប្បុរសធម៌របស់អង្គការផ្កាយសមុទ្រថ្ងៃមុនទទួលបាន…
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះអង្គការផ្កាយសមុទ្រកម្ពុជាបានរៀបចំកម្មវិធីរត់ប្រណាំង ដើម្បីសប្បុរសធម៌ ISF Superhero Fun Run ដោយទទួលការគាំទ្រយ៉ាងច្រើនកុះករ ហើយទឹកប្រាក់ដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍សរុបមានចំនួន ៩ ០០០ ដុល្លារអាមេរិក សម្រាប់ការជួយដល់ក្មេងៗក្រីក្រជាង៧០០ នាក់ ដែលកំពុងត្រូវការជំនួយ។
ទឹកប្រាក់ប្រមាណ៩០០០ ដុល្លារអាមេរិកនេះបានមកពីការចុះឈ្មោះពីភ្ញៀវជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍នេះជាលើកទី១ នៃការបង្កើតឡើងដោយអង្គការផ្កាយសមុទ្រក្នុងគោលបំណងចង់ស្វែងរកថវិកា ដើម្បីយកទៅទិញសម្ភារៈសិក្សា (កង់ សៀវភៅ ….) ដល់កុមារក្រីក្រ ដែលកំពុងទទួលបានការទ្រទ្រង់ពីអង្គការ។
ក្នុងឱកាសនោះអ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រប្រចាំនៅកម្ពុជាបានឲ្យដឹងថា លោកស្រី ពិតជាអរគុណ ដល់ក្រុមហ៊ុន នានាដែលបានជួយឧបត្ថម្ភគាំទ្រ អ្នកស្ម័គ្រចិត្តចូលរួមរត់ប្រណាំងទាំងអស់គ្នា។ ជាពិសេសលោកស្រី សូមធ្វើការអរគុណ ដល់លោក សំហេង បុរស ជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជនីតិសម្បទា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្ម, លោក Paul Kim ប្រធានផលិតផលរបស់ក្រុមហ៊ុន Mayura ដែលលោកទាំងពីរបានសម្ដែងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ចំពោះសារៈសំខាន់ របស់កីឡាចំពោះជីវិតកុមារ និងយុវជន និងការគាំទ្រចំពោះ ចំពោះការងារ និងបេសកកម្មរបស់អង្គការផ្កាយសមុទ្រកម្ពុជា។
ម្ចាស់ជយលាភីសម្រាប់រយៈចម្ងាយ ៥ គីឡូម៉ែត្រ៖
ជយលាភីលេខ១ លោក Soboros John
ជយលាភីលេខ២ លោក Nick Jones
ជយលាភីលេខ៣ លោក Ryan Reid
ម្ចាស់ជយលាភីសម្រាប់រយៈចម្ងាយ ១០ គីឡូម៉ែត្រ៖
ជយលាភីលេខ១ លោក Dickson Pang
ជយលាភីលេខ២ លោក Koeun Poeun
ជយលាភីលេខ៣ កញ្ញា Elaine Lee