• 2022-05-04 13:54:26
  • បាល់ទាត់

អតីត​កីឡាករ​ Ajax រូប​នេះ​ថា​ Ten Hag ស័ក្ដិសម​នឹង​ទៅ​ដឹកនាំ​ Man Utd ណាស់​

  • 2022-05-04 13:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Joel Veltman អតីត​កីឡាករ​របស់​ក្លឹប​ Ajax បច្ចុប្បន្ន​នៅ​លេង​ឲ្យ​ Brighton បាន​និយាយ​ទៅ​កាន់​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​ Erik Ten Hag ស័ក្ដិសម​នឹង​ទៅ​ដឹកនាំ​ក្លឹប​ Manchester United នេះ​ណាស់​។

Veltman បាន​និយាយ​ថា​៖" ខ្ញុំ​គិត​ថា​វា​ជម្រើស​ល្អ​ណាស់​សម្រាប់​ក្លឹប​ Man Utd ព្រោះ​លោក​ Ten Hag តិចនិក​បច្ចេកទេស​គាត់​គឺ​ល្អ​ណាស់​ ហើយ​ខ្ញុំ​ក៏​គិត​ផង​ដែរ​ថា​នេះ​ជា​អ្វី​ក្លឹប​នេះ​កំពុង​ត្រូវ​ការ​ឥឡូវ​នេះ​ផង​ដែរ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" និយាយ​ទៅ​ក្លឹប​ហ្នឹង​ពួក​គេ​មាន​កីឡាករ​លំដាប់​ៗ​អស់​ហើយ​ កីឡាករ​នីមួយៗ​សុទ្ធ​តែ​បង្ហាញ​កម្រិត​សមត្ថភាព​ដល់​កម្រិត​កំពូល​ប្រចាំ​លីគ​ អញ្ចឹង​ពួក​គេ​គ្រាន់​តែ​ត្រូវ​ការ​អ្នក​ដឹកនាំ​ប្រាប់​តិច​តួច​ច្បាស់​លាស់​តែ​ប៉ុណ្ណឹង​។ ច្បាស់​ណាស់​លោក​ត្រូវ​ការ​ដើម្បី​ធ្វើ​អញ្ចឹង​បាន​ តែ​ខ្ញុំ​គិត​ថា​គាត់​ស័ក្ដិសម​នឹង​ក្លឹប​ហ្នឹង​ណាស់​។ សង្ឃឹម​ថា​គាត់​នឹង​រៀប​ចំ​ក្លឹប​ហ្នឹង​ក្លាយ​ក្រុម​ល្អ​ប្រសើរ​ ដឹកនាំ​បាន​នៅ​រដូវកាល​ក្រោយ​នេះ​ "។

លោក​ Ten Hag ត្រូវ​បាន​តែង​តាំង​ជា​ផ្លូវការ​ជា​អ្នកចាត់ការ​ថ្មី​របស់​ Man Utd ចាប់​ពី​រដូវកាល​ក្រោយ​នេះ​ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​យល់​ថា​ លោក​នឹង​អាច​ជួយ​ក្រុម​នេះ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​៕​

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់