• 2022-05-03 12:09:06
  • បាល់ទាត់

Rangnickថា​ Ronaldo នឹង​នៅ​ Man Utd បន្ត​ទៀត​នៅ​រដូវកាល​ក្រោយ​

  • 2022-05-03 12:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ក្លឹប​ Manchester United មាន​ឱកាស​ច្រើន​មិន​ជាប់​ក្នុង​តារាង​ Top 4 ដែល​មិន​អាច​មាន​កៅអី​ទៅ​លេង​ UEFA Champions League ​ក៏​ដូច​ជា​ លោក​ Erik Ten Hag នឹង​ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​នៅ​រដូវកាល​ខាង​មុខ​ សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ ខ្សែ​ប្រយុទ្ធ​ Cristiano Roanldo នឹង​មិន​បន្ត​ជា​មួយ​ក្រុម​នេះ​ទៀត​ទេ​​។

យ៉ាង​ណា​ លោក​ Ralf Rangnick អ្នកចាត់ការ​បណ្ដោះ​អាសន្ន​របស់​ក្លឹប​ Man Utd បាន​និយាយ​ទៅ​កាន់​ Stadium Astro នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ តាម​អ្វី​ដែល​លោក​ដឹង​ Ronaldo នឹង​នៅ​បន្ត​ក្រុម​បិសាច​នៅ​រដូវកាល​ក្រោយ​ទៀត​។

លោក​ Rangnick បាន​និយាយ​ថា​៖" ខ្ញុំ​គិត​ថា​ រឿង​អី​ដែល​ Ronaldo ត្រូវ​លា​គ្នា​ចាកចេញ​ពី​ Man Utd? គេ​នៅ​មាន​កុងត្រា​១ឆ្នាំ​ទៀត​ ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​មក​ទល់​នឹង​ពេល​នេះ​គឺ​ គេ​នឹង​នៅ​ទី​នេះ​បន្ត​ទៀត​នៅ​រដូវកាល​ក្រោយ​ "។

ក្រោយ​ Man Utd ឈ្នះ​ Brentford ៣-០ នៅ​ក្នុង​ថ្ងៃ​នេះ​ Ronaldo ក៏​បាន​ចេញ​សារ​មួយ​ដែល​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​គេ​អាច​នឹង​នៅ​បន្ត​នៅ​រដូវកាល​ក្រោយ​ ព្រោះ​ក្នុង​សារ​នោះ​គឺ​គេ​បាន​អរគុណ​អ្នកគាំទ្រ​ ដែល​នៅ​តែ​បន្ត​គាំទ្រ​ក្រុម​គេ​រហូត​មក​ទោះ​ជា​ក្រុម​នេះ​ធ្វើ​មិន​បាន​ល្អ​ ដោយ​គេ​ចង់​យក​កេរ្តិ៍ឈ្មោះ​មុខមាត់​ Man Utd ត្រលប់​មក​វិញ​។

នៅ​ក្នុង​រដូវកាល​នេះ​ Ronaldo ចូល​លេង​ឲ្យ​ Man Utd បាន​៣៧ប្រកួត​ និង​ស៊ុត​ចូល​២៤គ្រាប់​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់