• 2022-05-02 12:33:21
  • បាល់ទាត់

Rangnickថា​អនាគត​ Ronaldo ស្ថិត​លើ​ Ten Hag ខណៈ​ Man Utd ត្រូវការ​ខ្សែ​ប្រយុទ្ធ​ថ្មី​បន្ថែម​ទៀត

  • 2022-05-02 12:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ Sky Sports បាន​សួរ​ទៅ​កាន់​លោក​ Ralf Rangnick អ្នកចាត់ការ​បណ្ដោះ​អាសន្ន​ក្លឹប​ Manchester United មុន​ពេល​ប្រកួត​តទល់នឹង​ក្លឹប​ Brentford ថ្ងៃនេះថា​ តើ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo នឹង​នៅ​ក្រុម​បិសាច​បន្ត​ទេ​?

លោក​ Rangnick ក៏​បាន​ឆ្លើយ​តប​ថា​ រឿង​នេះ​គឺ​ស្ថិត​លើ​ លោក​ Erik ten Hag អ្នកចាត់ការ​ថ្មី​ Man Utd ខណៈ​លោក​ក៏​បញ្ជាក់​ច្បាស់​ៗ​ថា​ ក្រុម​នេះ​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ថ្មី​ ២-៣ នាក់​ទៀត​នៅ​រដូវកាល​ថ្មី​ខាង​មុខ​។

លោក​ Rangnick បាន​និយាយថា​៖" សំណួរ​នេះ​​គឺ​គួរ​តែ​សួរ​ទៅ​កាន់​ Erik Ten Hag ទើប​ដឹង​។ យ៉ាង​ណា​ចំពោះ​ Ronaldo ខ្ញុំ​មើល​ឃើញ​ថា​ គេនៅ​តែ​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា​គេ​អាច​ជួយ​បាន​ច្រើន​ដល់​ក្រុម​នេះ​ តែ​យ៉ាង​ណា​ច្បាស់ណាស់​ក្រុម​នេះ​ត្រូវ​ខ្សែ​ប្រយុទ្ធ​ថ្មីបន្ថែម​ទៀត​ ត្រូវ​ការ​ប្រែ​ហែល​ ២-៣នាក់​សម្រាប់​រដូវកាល​ថ្មី​ខាង​មុខ​ "។

មក​ទល់​នឹង​ពេល​នេះ​ លោក​ Rangnick នៅ​តែ​និយាយ​ថា​ លោក​មិន​ទាន់​បាន​និយាយ​ជា​មួយ​ លោក​ Ten Hag ដើម្បី​ពិភាក្សា​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ Man Utd នៅ​ឡើយ​ទេ​។​

គួរ​បញ្ជាក់​ផង​ដែរ​អ្នកចាត់ការ​បណ្ដោះ​អាសន្ន​ Man Utd រូប​នេះ​នឹង​ក្លាយ​ជា​ប្រឹក្សា​ក្រុម​នេះ​ចាប់​ពី​រដូវកាល​ថ្មីខាងមុខនេះ​ ហើយ​លោក​ក៏​បាន​តែង​តាំង​ជា​គ្រូ​បង្គោល​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​អូទ្រីស​ផង​ដែរ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់