/626bd0eeee3c1_1651233000_medium.jpg)
- 2022-04-29 11:53:26
- បាល់ទាត់
Greenwood ដាក់ពាក្យស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នបន្តទៀត
- 2022-04-29 11:53:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Greenwood ដាក់ពាក្យស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នបន្តទៀត
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Mason Greenwood បានធ្វើការដាក់ពាក្យស្នើសុំនៅក្រៅឃុំអាសន្នបន្តទៀត។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលិសរបស់ទីក្រុង Manchester ប្រទេសអង់គ្លេស ក្នុងថ្ងៃនេះ។
បើតាមប្រភពដដែលនេះ Greewood បានស្នើសុំនៅក្រៅឃុំលើសពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះបន្តទៀត។ យ៉ាងណាប៉ូលិសបានបញ្ជាក់វិញថា កីឡាករនេះនៅតែបន្តនៅក្រៅឃុំដរាបណាតុលាមិនទាន់បើកសវនាការ។
ចំពោះថ្ងៃបើកសវនាការនៃរឿងក្ដីខ្សែប្រយុទ្ធនេះនឹងធ្វើនៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២២ខាងមុខ។
គួរបញ្ជាក់ផងដែរ Greenwood ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ ក្រោយសង្សាររបស់ខ្លួន Harriet Robson បានបង្ហោះវីដេអូ និងរូបភាពកីឡាកររូបនេះវាយធ្វើបាបនាង។ យ៉ាងណានៅដើមខែកុម្ភៈ កីឡាករនេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយរង់ការស៊ើបអង្កេតបន្តទៀតពាក់ព័ន្ធបទចោទ សង្ស័យមានចេតនាវាយធ្វើបាបប្រើអំពើហិង្សា រំលោភផ្លូវភេទ និងគំរាមសម្លាប់ លើនារីជាសង្សាររបស់ខ្លួននេះ។
រឿងរ៉ាវទាំងអស់នេះត្រូវបានគេដឹងថាមកពី Greenwood ចង់រួមភេទជាមួយនឹងសង្សារខ្លួន ប៉ុន្តែសង្សារខ្លួនមិនព្រមក៏កើតជារឿងរ៉ាវបែបនេះ។
ចាប់តាំងពីមានរឿងរ៉ាវនេះមក Greenwood ត្រូវបាន Man Utd ផ្អាកអាជីពខ្លួនសិនដោយរង់ការដោះស្រាយរឿងនេះឲ្យចប់ រីឯក្រុមហ៊ុន Sponsor ផ្សេងៗជាពិសេសគឺក្រុមហ៊ុន Nike បានផ្ដាច់កុងត្រាជាមួយកីឡាករនេះតែម្ដង៕