• 2022-04-29 11:21:12
  • បាល់ទាត់

ផ្លូវការ!​ Rangnick ក្លាយ​ជា​គ្រូ​បង្គោល​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​អូទ្រីស​

  • 2022-04-29 11:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ralf Rangnick អ្នកចាត់ការ​បណ្ដោះ​អាសន្ន​ក្លឹប​ Manchester United ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្គោល​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​អូទ្រីស​នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ផ្ទាល់​របស់​ក្លឹប​នេះ​។

លោក​ Rangnick បាន​ក្លាយ​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​អូទ្រីស​ដោយ​មាន​កុងត្រា​រយៈពេល​២ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០២៤ ដោយ​ចាប់​ផ្ដើម​ការងារ​នេះ​ក្រោយ​បញ្ចប់​ការងារ​នៅ​ក្លឹប​ Man Utd នៅ​រដូវកាល​ឆ្នាំ​២០២១/២២នេះ​នៅ​ចុង​ខែ​ឧសភា​ ឆ្នាំ​២០២២ខាង​មុខ​។

លោក​នឹង​ទទួល​ការ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្រុម​ជម្រើសជាតិ​ខាង​លើ​ដោយ​ស្វ័យ​ប្រវត្តិ​រយៈពេល​ ២ឆ្នាំ​បន្ថែម​ទៀត​ ប្រសិន​បើ​លោក​ដឹកនាំ​ក្រុម​នេះ​ជាប់​ទៅ​ប្រកួត​ EURO 2024 ។

សម្រាប់​រដូវកាល​ក្រោយលោក​ក៏​មាន​តួនាទី​ជា​អ្នក​ប្រឹក្សា​របស់​ក្រុម​បិសាច​ក្រហម​ផង​ដែរ​ ខណៈ​លោក​ Erik Ten Hag នឹង​មក​ជំនួស​តួនាទី​លោក​ជា​អ្នកចាត់ការ​ថ្មី​៕

ប្រភព៖ manutd ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់