• 2022-04-27 12:43:37
  • បាល់ទាត់

Ten Hag អាច​នឹង​នាំ​យក​ខ្សែ​ប្រយុទ្ធ​ Ajax រូប​នេះ​មក​ Man Utd នៅ​រដូវកាល​ក្រោយ​

  • 2022-04-27 12:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik Ten Hag អ្នកចាត់ការ​ថ្មី​ក្លឹប​ Manchester United ចាប់​ពី​រដូវកាល​ថ្មី​ខាង​មុខ​ត្រូវ​បាន​សារព័ត៌មាន​ The Sun ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ អាច​នឹង​នាំ​យក​ខ្សែ​ប្រយុទ្ធ​ Ajax គឺ​កីឡាករ​ Sebastien Haller មក​កាន់​ទឹក​ដី​ក្រុម​បិសាច​នៅ​ពេល​លោក​មក​ដឹកនាំ​ទី​នេះ​។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង​នៅ​ Ajax ដែល​ធ្វើ​ឲ្យ​លោក​ Ten Hag ដោយ​ក្នុង​រដូវកាល​នេះ​ កីឡាករ​រូប​នេះ​ចូល​លេង​ឲ្យ​ Ajax បាន​៣៩ប្រកួត​ និង​ស៊ុត​ចូល​ ៣៣គ្រាប់​។

Haller អាច​ទិញយក​បាន​ក្នុង​តម្លៃ​ជិត​៤៤លាន​ដុល្លារ​ប៉ុណ្ណោះ​ ដូច្នេះ​តម្លៃ​ប៉ុណ្ណេះ​មិន​ជា​បញ្ហា​សម្រាប់​ Man Utd នោះ​ឡើយ​ ជា​ពិសេស​គឺ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ត្រូវ​គេ​ដឹង​ក៏​ផ្លាស់​មក​កាន់​ក្រុម​បិសាច​ក្រហម​ផង​ដែរ​ព្រោះ​ចង់​មក​តាម​លោក​ Ten Hag។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Erik Ten Hag នឹង​មក​ដឹក​នាំ​ Man Utd នេះ​មាន​ផែនការ​កែទម្រង់​តាំង​ពី​គ្រូ​បង្វឹក​ រហូត​ដល់​កីឡាករ​។ កីឡាករ​ដែល​ចាកចេញ​ពី​ Man Utd ជា​ Free Agent និង​តាម​រយៈ​ការ​លក់​ចេញ​មាន​រហូត​ទៅ​ដល់​១២នាក់​ឯណោះ​ នៅ​រដូវកាល​ក្ដៅ​នេះ​ ដូច្នេះ​ហើយ​ Haller នឹង​អាច​មាន​ឱកាស​ច្រើន​ផ្លាស់​មក​ទី​នេះ​៕

ប្រភព៖ Dailymail | The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់