• 2022-04-25 02:56:56
  • បាល់ទាត់

ទីបំផុត​ក្ដីស្រមៃ​​ជាប់​ជម្រើសជាតិ​របស់ វ៉ាំង ដាវីន សម្រេច​បាន​ដូច​បំណងហើយ​

  • 2022-04-25 02:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជាប់​ជម្រើស​ជាតិគឺជា​ក្ដី​ស្រមៃ​​របស់​​កីឡាករ​បាល់ទាត់​គ្រប់រូបមិន​ថា​ កម្រិត​យុវជន​ និង​ឈុត​ធំ​ឡើយ។ ចំណែក​កីឡាករ​ វ៉ាំង ដាវីន មក​ពី​​ភូមិពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង​​ក៏​ដូច​គ្នា។ គេ​បាន​ប្រាប់​មក​កាន់​ Sabay នា​ពេល​កន្លង​មក​ថា ក្ដី​ស្រមៃ​ដ៏​ធំ​របស់​គេ​គឺ​ចង់​ជាប់ជម្រើសជាតិ ហើយ​គេ​ចង់​ជាប់​ជម្រើស​ជាតិ​ខ្លាំង​ណាស់។

យុវជន​ដែល​​ត្រូវ​បាន​គេ​ចាត់​ទុក​​​ជា​ទំពាំង​ដ៏​ល្អ​នេះ បាន​បង្ហើប​ប្រាប់​បែប​នេះ ៖«​ក្ដី​ស្រមៃធំ​​របស់​ខ្ញុំ​ចង់​ជាប់​ជម្រើស​ជាតិ ព្រោះ​កីឡាករ​បាល់​ទាត់​គ្រប់​រូប​តែង​តែ​ប្រាថ្នា​ចង់​ពាក់​អាវ​ជម្រើស​ជាតិ»។

បំណង​របស់​គេ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ ដោយ​ក្នុង​បញ្ជីឈ្មោះ U23 ទាំង​២៦នាក់របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​៣១ នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាមនា​ខែ​ក្រោយក៏​មាន​ឈ្មោះ​របស់​គេ​ដែរ។

កីឡាករ​លេង​បាន​ច្រើន​តំបន់​បម្រើ​ការពារ បម្រើ​ប្រយុទ្ធ កូដ​ឆ្វេង និង​ស្លាបមក​ពី​ក្លឹប​បឹងកេត​ នឹង​ក្លាយ​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់​​សម្រាប់​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ត្រៀម​តទល់​ជាមួយ​ក្រុម​យុវជន​របស់​ថៃ ឡាវ ម៉ាឡេស៊ី និង​សិង្ហបុរី។​ ក្រៅ​ពី​យុវជន​មក​ពី​ខេត្ត​កំពង់​ឆ្នាំង ក៏​កីឡាករ​ថ្មីៗ​ទៀត​ដែរដែល​ជាប់​ជម្រើស​ជាតិ​លើក​ដំបូង​ដូច​ជា​ វឿន វ៉ា មក​ពី​ក្លឹប​ព្រៃវែង​ជា​ដើម។ ចាំ​មើល​ថា​តើ​ដាវីននិង​យុវជន​របស់​កម្ពុជាផ្សេង​ទៀត​នឹង​ធ្វើ​បាន​ល្អ​កម្រិត​ណា។

គួរ​បញ្ជាក់​ថា ក្រុម​ U23 កម្ពុជា​ត្រៀម​ស៊ីហ្គេម​នៅ​វៀតណាម​ឆ្នាំ​នេះ មិន​មាន​កីឡាករ​លើស​អាយុ​ចូល​រួម​ឡើយ ពោល​យុវជន​សុទ្ធ​តែ​ម្ដង៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់