• 2022-04-22 08:54:32
  • បាល់ទាត់

ខឹង​រំខាន​ខ្លាំង​ពេក Mike Tyson វាយ​អ្នក​ដំណើរ​លើ​យន្តហោះ​​ម្នាក់​បែក​ឈាម​​ពេញ​ក្បាល

  • 2022-04-22 08:54:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ប្រដាល់ Mike Tyson បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ ដោយ​វាយ​លើ​អ្នក​ដំណើរ​ក្នុង​យន្តហោះ​ម្នាក់​បែក​ឈាម​​ក្បាល​ព្រោះ​តែ​រំខាន​ខ្លាំង​ពេក ។

រឿងរ៉ាវ​រហូត​ដល់ Tyson ហ៊ាន​លើក​ដៃ​វាយ ដោយ​សារ​អ្នក​គាំទ្រ​ម្នាក់​ដែល​អង្គុយ​នៅ​ក្រោយ​គេ​​រំភើប​ហួសហេតុ​ និង​និយាយ​ដាក់​ត្រជាក់​របស់​គេ​នាំ​ឲ្យ​មាន​ការ​រំខាន។ រឿង​ហេតុ​បាន​កើត​ឡើង​​មុន​ពេល​ហោះហើរ​​​ចាកចេញ​ពី​ប្រលានយន្តហោះ​អន្តរជាតិ​ San Francisco International Airport ឆ្ពោះ​ទៅ​កាន់​រដ្ឋ Florida។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​​បាន​ឲ្យ​ដឹង​ថា Tyson ដំបូង​​​រីករាយ​​ជាមួយ​អ្នក​ដំណើរ​ទាំង​អស់ រួម​ទាំង​អ្នក​អង្គុយ​នៅ​ក្រោយ​លោក​ផង​ដែរ។ យ៉ាងណាក្ដី អ្នក​ដំណើរ​​ដែល​នៅ​ខាង​ក្រោយ Tyson​ ម្នាក់​បាន​​ព្យាយាម​បន្ត​រំខាន​ដល់​រូប​គេ ទើប​ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង។ តាម​រយៈ​វីដេអូ Tyson បាន​វាយ​បុរស​ម្នាក់​​ចំ​មុខ​ជា​ច្រើន​ដៃ​រហូត​បែក​ឈាម។

​​ប្រភព​ពី​ក្រុម​ការងារ​របស់ Tyson បាន​បញ្ជាក់​បន្ថែម​ថា បុរស​អ្នក​ដំណើរ​ម្នាក់​នោះ​ថែម​ទាំង​បាន​គប់​ដប​ទឹក​មក​លើ​អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​ទៀត​ផង។ ក្រោយ​កើត​ហេតុ Tyson បាន​ដើរ​ចេញ​ពី​យន្ត​ហោះ ឯ​ជន​រងគ្រោះ​ត្រូវ​បាន​ព្យាបាល​និង​ផ្ដល់​ចម្លើយ​ដល់​ប៉ូលិស៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់