• 2022-04-19 07:49:02
  • បាល់ទាត់

អស់​ចិត្ត! ឈ្នះ​គ្រាប់​ចុង​ម៉ោង​​កីឡាករ Real សប្បាយ​គ្រប់​គ្នា ខុស​គេ​តែ Bale មុខ​មិន​រីក

  • 2022-04-19 07:49:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Gareth Bale បាន​បង្ហាញ​ទឹក​មុខ​មិន​រីករាយ​ឡើយ​ អំឡុង​ពេល​​​​កីឡាករ Real Madrid ទាំង​អស់​​​នាំ​គ្នា​អបអរ​​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ បន្ទាប់​ពី​ឈ្នះ Sevilla ៣-២ កាល​ពី​ចុង​សប្ដាហ៍។

ក្នុង​ការ​ប្រកួត​ ក្រោយ​ពី​ត្រូវ Sevilla តាម​ស្មើ​ Real Madrid ក៏​រក​បាន​គ្រាប់​នៅ​ម៉ោង​បន្ថែម​ធ្វើ​បាន​​ដោយ​ខ្សែ​ប្រយុទ្ធ Karim Benzema ជួយ​ក្រុម​ឈ្នះ ៣-២។ បន្ទាប់​​វាយ​បក​ឈ្នះ​វិញ​ ក្រុម​កីឡាករ​ Madrid បាន​នាំ​គ្នា​ស្រែក​ច្រៀង​អបអរ​យ៉ាង​ខ្លាំង​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់។

Benzeman, Toni Kross, David Alaba និង Vinicius Junior បាន​បង្ហាញ​កាយវិការ​សប្បាយ​ចិត្ត​ខ្លាំង​ចំពោះ​ការ​ឈ្នះ​របស់​ក្រុម។ ប៉ុន្តែ​ Bale ត្រូវ​បាន​ប្រទះ​ឃើញ​ទឹក​មុខ​មិន​រីករាយ​ឡើយ ខុស​ឆ្ងាយ​ពី​មិត្តរួម​ក្រុម​ដ៏ទៃ។ សកម្មភាព​​​នេះ​ត្រូវ​អ្នក​លេង​បណ្ដាញ​សង្គម​គិត​ថា Bale ពិត​ជា​អស់​អារម្មណ៍​ជាមួយ Real Madrid ហើយ។

Bale វ័យ​៣២​ឆ្នាំ​ដែល​ធ្លាប់​​ជួយ Real ឈ្នះ​ពាន Champions League ៤​ដង​​នឹង​អស់​កុងត្រា​ជាមួយ​ក្លឹប​នៅ​បញ្ចប់​រដូវ​កាល​នេះ។ គេ​នឹង​ចាកចេញ​ទៅ​រក​ក្លឹប​ថ្មី​លេង ក្រោយ​លែង​ជា​​ជម្រើស​របស់ Madrid ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​នេះ។ ក្រោម​ការ​ដឹក​នាំ​របស់​លោក Carlo Ancelotti កីឡាករ​សញ្ជាតិ​វែល​លេង​បាន​តែ​៩០​នាទី​​ប៉ុណ្ណោះ​នៅ La Liga ចាប់តាំង​ពី​បញ្ចប់​ខែ​សីហា៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់