• 2022-04-18 12:05:25
  • បាល់ទាត់

ប្រភព​ជិតស្និទ្ធ​ថា​ ទាល់​មាន​រឿង​មួយ​នេះ​កើត​ឡើង​ទើប​ Hazard ចាកចេញ​ពី​ Real

  • 2022-04-18 12:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Hazard ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​ខ្សែ​ប្រយុទ្ធ​ Eden Hazard បាន​និយាយ​រៀប​រាប់​ពី​អនាគត​របស់​បង​ប្រុស​របស់​ខ្លួន​នៅ​ក្លឹប​ Real Madrid ក្រោយ​អនាគត​របស់​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប​អេស្ប៉ាញ​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​នឹង​ត្រូវ​ពិភាក្សា​និយាយ​គ្នា​ បន្ទាប់​ពី​កីឡាករ​នេះ​មិន​សូវ​ជា​ចូល​រួម​ប្រកួត​ច្រើន​ចាប់​តាំង​ពី​ផ្លាស់​មក​ដោយ​សារ​តែ​របួស​។

Kylian បាន​និយាយ​ថា​៖" ដរាប​ណា​ Hazard មិន​ទាន់​បាន​បង្ហាញ​ថា​គេ​ជា​កីឡាករ​ឈាន​មុខ​នៅ​ Real Madrid នោះ​គេ​នឹង​មិន​ចាកចេញ​ពី​ក្លឹប​នេះ​នោះ​ឡើយ​។ និយាយ​ទៅ​គេ​តែង​តែ​បង្ហាញ​អាកប្បកិរិយា​អញ្ចឹង​គ្រប់​ក្លឹប​ដែល​គេ​ធ្លាប់​លេង​ឲ្យ​កន្លង​មក​។ អញ្ចឹង​ក្នុង​គំនិត​របស់​ខ្ញុំ​ ខ្ញុំ​គិត​ថា​គេ​មិន​ទាន់​ចង់​ចាកចេញ​ពី​ Real ឡើយ​ទេ​។ ខ្ញុំ​មិន​ជឿ​ថា​គេ​នឹង​ចាកចេញ​នោះ​ទេ​ "។

ប្អូន​ប្រុស​ Hazard បន្ត​ថា​៖" តែ​បើ​ប្រធាន​ក្លឹប​ Real ចង់​ឲ្យ​គេ​ចាកចេញ​ ឬ​ក៏​គេ​មើល​ឃើញ​ថា​គ្មាន​ផ្លូវ​ដែល​អាច​បន្ត​លេង​នៅ​ទី​នេះ​បាន​ទៀត​ទេ​នោះ​ខ្ញុំ​គិត​ថា​ គេ​មិន​នៅ​បន្ត​ទៀត​នោះ​ទេ​។ យ៉ាង​ណា​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ខ្ញុំ​ធានា​ថា​គេ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បង្ហាញ​ថា​គេ​ជា​កីឡាករ​ឆ្នើម​របស់​ Real Madrid "។

ចាប់​តាំង​ពី​ផ្លាស់​ចេញ​ពី​ Chelsea មក​ Real Madrid ចាប់​តាំង​ពី​ឆ្នាំ​២០១៩មក Hazard ចូល​លេង​បាន​ ៦៥ប្រកួត​ និង​ស៊ុត​ចូល​ ៦គ្រាប់​។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ហាក់​បី​ដូច​ជា​មិន​សូវ​ជា​ជោគជ័យ​នៅ​ក្លឹប​នេះ​ទេ​ ដោយ​កីឡាករ​នេះ​មាន​របួស​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មិន​សូវ​បាន​ចូល​លេង​ប្រកួត​ច្រើន​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់