• 2022-04-18 01:59:14
  • បាល់ទាត់

គំនុំ​ចាស់​ត្រូវ​តែ​សងសឹក Chelsea នឹង​​​ឡើង​ប៉ះ Liverpool វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup

  • 2022-04-18 01:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Chelsea បាន​កក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FA Cup ហើយ​ ក្រោយ​យក​ឈ្នះ Crystal Palace លទ្ធផល ២-០ កាល​ពី​យប់​មិញ។

គ្រាប់​ដំបូង​របស់ Chelsea ត្រូវ​រង​ចាំ​ដល់​នាទី​ទី​៦៥​​ធ្វើ​បាន​ដោយ​កីឡាករ Ruben Lofus-Cheek ដែល​ជា​កីឡាករ​បម្រុង​ប្ដូរ​ចូល​ជំនួស​ Mateo Kovacic។ ១១​នាទី​បន្ទាប់​​ខ្សែ​បម្រើ​ប្រយុទ្ធ Mason Mount ជា​អ្នក​បន្ថែម​គ្រាប់​ទី​ពីរ​ឲ្យ Chelsea ទទួល​បាន​ជ័យជម្នះ​ក្នុង​ប្រកួត​នេះ​តែ​ម្ដង។

ដូច្នេះ​ Chelsea នឹង​ត្រូវ​ឡើង​ទៅ​ប៉ះ​ក្រុម Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup រដូវ​កាល​នេះ។ នេះ​ក៏​ជា​ឱកាស​សម្រាប់​តោខៀវ​សងសឹក​លើ​ហង្សក្រហម​ដែរ ដោយ​សារ​តែ​​ក្រុម​លោក Thomas Tuchel ធ្លាប់​ចាញ់​​ក្រុម​​លោក Jurgen Klopp បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup កាល​ពី​ខែ​កុម្ភៈ៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់