• 2022-04-12 03:13:16
  • បាល់ទាត់

Casemiro ថា​ឲ្យ​អ្នក​គាំទ្រ Real រឿង​ស្រែក​ចំអក​ឲ្យ Bale ដូច​ចំអក​ឲ្យ​ប្រវត្តិសាស្ត្រ​ខ្លួន​ឯង​អញ្ចឹង

  • 2022-04-12 03:13:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់ Real Madrid កីឡាករ Casemiro បាន​ចេញ​មក​ការពារ Gareth Bale បន្ទាប់​ពី​ត្រូវ​អ្នក​គាំទ្រ​ Real Madrid មួយ​ចំនួន​បាន​ស្រែក​ចំអក​ឲ្យ​អំឡុង​ការ​ប្រកួត​កាល​ពី​ចុង​សប្ដាហ៍។

Bale បាន​បង្ហាញ​​ខ្លួន​ជា​លើក​ដំបូង​ក្នុង​កីឡដ្ឋាន Bernabeu កាល​ពី​ថ្ងៃ​សៅរ៍​​និង​ប្ដូរ​ចូល​ក្នុង​នាម​ជា​កីឡាករ​បម្រុង​។ អំឡុង​ពេល​​កីឡាករ​សញ្ជាតិ​វែល​​ឈរ​​ត្រៀម​រត់​ចូល​ទីលាន ស្រាប់​តែ​​ឮ​សំឡេង​ស្រែក​ចំអក​ពី​ខាង​ក្រុម​អ្នក​គាំទ្រ Madrid ហើយ​ខណៈ​នោះ Bale ​បាន​ញញឹម​និង​ចូល​លេង​ធម្មតា។

ដោយ​សារ​តែ​បញ្ហា​​រាលដាល​ជំងឺ​កូវីដ និង​ Bernabeu ​ត្រូវ​រៀបចំ​ឡើង​វិញ Bale បង្ហាញ​ខ្លួន​ចុងក្រោយ​នៅ​កីឡដ្ឋាន​នេះ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២០ ក្នុង​ពាន​រង្វាន់ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​ទល់​នឹង Man City។ ពាក់ព័ន្ធ​នឹង​ការ​ស្រែក​ចំអក​ពី​អ្នក​គាំទ្រ មិត្តរួម​ក្រុម Casemiro បាន​ថា​ឲ្យ​អ្នក​គាំទ្រ​ទាំង​នោះ​ចំ​ៗ និង​ការពារ Bale។

“ខ្ញុំ​មិន​ចូលចិត្ត​វា​ទេ ពេល​ដែល​ពួក​គេ​ស្រែក​ចំអក​ឲ្យ Bale។ គេ​គឺ​ជា​កីឡាករ​ប្រវត្តិសាស្ត្រ​របស់​ Real Madrid។ ពេល​ដែល​ពួក​គេ​ស្រែក​ចំអក​ឲ្យ​ Bale វា​ដូច​ជា​ពួក​គេ​ចំអក​ឲ្យ​ប្រវត្តិសាស្ត្រ​ក្លឹប​អ៊ីចឹងៗ។ ពួក​យើង​​ត្រូវ​ការ​​​អ្នក​គាំទ្រ​នៅ​ពី​ក្រោយ​ពួក​យើង ហើយ​​ពេល​ដែល​ពួក​គេ​ចំអក​ឲ្យ​ម្នាក់ មាន​ន័យ​ថា​ពួក​គេ​ចំអក​ឲ្យ​ក្រុម​ទាំង​មូល"។ សម្ដី Casemiro៕ ​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់