• 2022-04-11 13:02:05
  • បាល់ទាត់

Dani Alves បន្ត​ហៅ​ Messi ឲ្យ​ត្រលប់​មក​លេង​នៅ​ Barca ​វិញ​

  • 2022-04-11 13:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Dani Alves ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្សែ​ប្រយុទ្ធ​ Lionel Messi បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Diaro Sport ដោយ​នៅ​តែ​បន្ត​ទទូច​ហៅ​កីឡាករ​នេះ​ ឲ្យ​ចាកចេញ​ពី​ក្លឹប​ Paris Saint Germain ត្រលប់​មក​លេង​នៅ​ក្លឹប​ Barcelona ជា​មួយ​នឹង​គេ​វិញ​។

Dani Alves បាន​និយាយ​ថា​៖" ខ្ញុំ​មិន​ដឹង​ថា​គេ​គិត​អ្វី​ ឬ​ចង់​ធ្វើ​អ្វី​នោះ​ទេ​ គ្រាន់​តែ​ដឹង​ថា​គេ​មាន​លទ្ធភាព​អាច​ត្រលប់​មក​កាន់​ Barca នេះ​វិញ​ហើយ​សម្រាប់​រយៈពេល​ខ្លី​ណា​មួយ​ ដើម្បី​លេង​ជា​មួយ​ខ្ញុំ​ជា​លើក​ចុង​ក្រោយ​។ រឿង​អី​គេ​ធ្វើ​អញ្ចឹង​មិន​បាន​ "។

កីឡាករ​នេះ​បន្ត​ថា​៖" និយាយ​ទៅ​គ្មាន​កន្លែង​ណា​ដែល​ល្អ​ជាង​នៅ​ទី​នេះ​នោះ​ទេ​។ យើង​មិន​អាច​ធ្វើ​អី​ល្អ​ជាង​នៅ​ Barca បាន​ឡើយ​។ គេ​ចាកចេញ​កន្លង​ទៅ​នេះ​គឺ​សាក​បទពិសោធន៍​ថ្មី​ហើយ​ អញ្ចឹង​គួរ​តែ​ដល់​ពេល​គេ​ត្រលប់​មក​ផ្ទះ​ (Barca) នេះ​វិញ​ហើយ​ បើ​គេ​ចង់​ "។

Messi ត្រូវ​បាន​គេ​ដឹង​ថា​ហាក់​បី​ដូច​ជា​ពិបាក​សម្រប​ខ្លួន​នៅ​ PSG ដោយ​សារ​តែ​កីឡាករ​នេះ​ហាក់​ដូច​ជា​មិន​សូវ​ជា​ពេញ​ចិត្ត​នឹង​រស់​នៅ​ និង​លេង​នៅ​ទី​នោះ​។ ក្នុង​រដូវកាល​នេះ​ Messi ចូល​លេង​ឲ្យ​ PSG បាន​២៨ប្រកួត​ហើយ​ ដោយ​ស៊ុត​ចូល​ ៨គ្រាប់​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់