• 2022-04-08 11:18:06
  • បាល់ទាត់

Everton មាន​គម្រោង​ទុក​ Lampard ធ្វើ​ជា​អ្នកចាត់ការ​ក្លឹប​ដដែល​

  • 2022-04-08 11:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Everton មាន​គម្រោង​ទុក​ លោក​ Frank Lamprad ជា​អ្នកចាត់ការ​ក្លឹប​ដដែល​នៅ​ខណៈ​នេះ​ ទោះ​ជា​មាន​អ្នកគាំទ្រ​ទាមទារ​ឲ្យ​បណ្ដេញ​ចេញ​ដោយ​សារ​តែ​លទ្ធផល​ដឹកនាំ​មិន​បាន​ល្អ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​។

តាំង​ពី​ចូល​ដឹកនាំ​ Everton តាំង​ពី​ចុង​ខែ​មករា​ ឆ្នាំ​២០២២កន្លង​ទៅ​នេះ​មក​ លោក​ Lampard ដឹកនាំ​ចាញ់​ ៧ប្រកួត​ ក្នុង​ចំណោម​៩ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ Premier League ដោយ​នៅ​ខណៈ​នេះ​ក្លឹប​នេះ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៧ ដោយ​លើស​តែ​១ពិន្ទុ​លើ​ក្លឹប​ Burnley ដែល​កំពុង​ឈរ​នៅ​ចំណាត់​ទី​១៨ ក្នុង​តំបន់​កាត់​ចោល​ប៉ុណ្ណោះ​។

Everton នៅ​តែ​សល់​ ៩ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ PL ប៉ុណ្ណោះ​ដោយ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ប្រកួត​ទាំង​នោះ​ ទើប​អាច​បន្ត​ឈរ​ជើង​បន្ត​លេង​នៅ​លីគ​កំពូល​នេះ​បាន​នៅ​រដូវកាល​ក្រោយ​ទៀត​ ដោយ​អ្នកគាំទ្រ​ហាក់​ដូច​ជា​មិន​ទុក​ចិត្ត​ និង​មើល​ឃើញ​ឱកាស​តិចតួច​ទាំង​នេះ​ទើប​ចង់​ឲ្យ​ក្លឹប​ប្ដូរ​អ្នកចាត់ការ​ថ្មី​។

យ៉ាង​ណា​ថ្នាក់​ដឹកនាំ​ Everton នៅ​ខណៈ​នេះ​មិន​ជឿជាក់​ថា​ប្ដូរ​អ្នកចាត់​ការ​អាច​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ​ ដោយ​នៅ​តែ​បន្ត​ផែន​ការ​ទុក​លោក​ Lampard ដដែល​ប៉ុន្តែ​គម្រោង​នឹង​ប្រែប្រួល​ប្រសិន​បើ​លទ្ធផល​នៅ​តែ​បន្ត​មិន​ល្អ​ប្រសើរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Everton មិន​ដែល​​ធ្លាប់​​ត្រូវ​កាត់​ចោល​ពី​លីគ​កំពូល​ឡើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៥១៕

ប្រភព៖ Sky Sports អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី