• 2022-04-08 01:37:46
  • បាល់ទាត់

ទ័ព​ត្រូវ​បាន​​សហព័ន្ធ​ពិន័យ​១​លាន និង​ហាម​អ្នក​គាំទ្រ​មិន​ឲ្យ​ចូល​មើល​ពេល​ប៉ះ​វិសាខា​​

  • 2022-04-08 01:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា FFC បាន​ចេញ​សេចក្ដី​សម្រេច​មុន​នេះ​ក្នុង​ការ​ពិន័យ​​ក្លឹប​បាល់ទាត់​ Tiffi Army ​​នូវ​ទឹក​ប្រាក់​ចំនួន​១​លាន​រៀន និង​ពិន័យ​ហាម​មិន​​ឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​ Cambodian Premier League 2022 សប្ដាហ៍​ទី​៦ ដែល​ត្រូវ​លេង​ទល់​ក្រុម​វិសាខា​វេលា​ម៉ោង​៦:៣០​នាទី​នៅ​ទឹក​ដី​ស្តាតចាស់​។

​​បើ​តាម​សេចក្ដី​ប្រកាស​ឲ្យ​ដឹង​ថា ការ​ពិន័យ​ពី​បទ​​អ្នក​គាំទ្រ​ UlTRA Army  ស្រែក​ជេរ​ប្រមាថ​មន្រ្តី​រៀប​ចំ​ការ​ប្រកួត​។ យោង​តាម​​ប្រការ​៥៤​ ប្រការ​៦០​ និង​ប្រការ​៦៧ នៃ​ក្រម​វិន័យ​សហព័ន្ធ​កីឡា​​បាល់ទាត់​កម្ពុជា​។

​សូម​អាន​សេចក្ដី​សម្រេច​ខាង​ក្រោម​៖​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី