• 2022-04-07 04:32:54
  • បាល់ទាត់

កាន់​តែ​កៀក​​ធ្លាក់​ចូល​តំបន់​កាត់​ចោល អ្នក​គាំទ្រ Everton ចង់​ដេញ Lampard ចោល

  • 2022-04-07 04:32:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​គាំទ្រ​របស់​ Everton ចង់​ឲ្យ​ក្លឹប​បណ្ដេញ​លោក​ Frank Lampard ចេញ​ពី​តំណែង ក្រោយ​ប្រកួត​ចាញ់​​គូប្រជែង​នៅ​តំបន់​កាត់​ចោល Burnley ៣-២។

អតីត​ជម្រើស​ជាតិ​អង់គ្លេស Lampard ត្រូវ​បាន​តែងតាំង​ជា​​អ្នក​ចាត់​ការ​របស់​របស់ Everton កាល​ពី​ចុង​ខែ​មករា។​ ប៉ុន្តែ​​ដឹក​នាំ​ចាញ់​៦​ប្រកួត​ទៅ​ហើយ ក្នុង​ចំណោម​៨​ប្រកួត​នៅ Premier League ចាប់​តាំង​ពី​ចូល​ដឹក​នាំ។ បច្ចុប្បន្ន​​ពួក​គេ​កំពុង​ស្ថិត​នៅ​​លេខ​១៧ គម្លាត​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​នៅ​តំបន់​​កាត់​ចោល Burley។

Everton មិន​ដែល​​ធ្លាប់​​ត្រូវ​កាត់​ចោល​ពី​លីគ​កំពូល​ឡើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៥១។ ប៉ុន្តែ​ពេល​នេះ​​កំពុង​ស្ថិត​ក្នុង​តំបន់​គ្រោះថ្នាក់ ត្បិត​​បាន​ចំណាយ​ជាង​៥០០​លាន​ផោន​លើ​កីឡាករ​ថ្មី ចាប់​តាំង​ពី​​លោក Farhad Moshiri ​ក្លាយ​ជា​ប្រធាន​​ក្លឹប​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៦។ ក្រោយ​​ឃើញ​លទ្ធផល​កាន់​តែ​យ៉ាប់​ទៅ​ៗ អ្នក​គាំទ្រ​ Everton ចង់​ឲ្យ​ក្លឹប​បណ្ដេញ​លោក Lampard។

Everton នៅ​សល់​៩​ប្រកួត​ដែល​ត្រូវ​លេង​​ដើម្បី​​សង្គ្រោះ​ជីវិត​ក្នុង​ Premier League។ ដោយ​សារ​តែ​នៅ​សល់​ឱកាស​តិចតួច​នេះ​ហើយ ទើប​អ្នក​គាំទ្រ Everton ចង់​បាន​អ្នក​ចាត់​ការ​ថ្មី​ដើម្បី​ស្រោចស្រង់​ក្រុម​ទាន់​នៅ​ពេលវេលា៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី