• 2022-04-01 12:04:38
  • បាល់ទាត់

Harry Kane ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ PL ជា​លើកទី៧

  • 2022-04-01 12:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Harry Kane បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​របស់​ Premier League ប្រចាំ​ខែ​មីនា​ ក្នុង​ថ្ងៃ​នេះ​ក្រោយ​ទទួល​បាន​ការ​បោះ​ឆ្នោត​ច្រើន​ពី​អ្នកគាំទ្រ​ និង​អ្នក​ជំនាញ​បាល់ទាត់​ក្នុង​លីគ​កំពូល​មួយ​នេះ​។

កាល​ពី​ខែ​មីនា ឆ្នាំ​២០២២កន្លង​ទៅ​នេះ​ Kane បាន​ស៊ុត​ចូល​៤គ្រាប់​​ និង​ Assist បាន​២ដង ដោយ​ចូល​រួម​ចំណែក​ជួយ​ក្លឹប​ Tottenham Hotspur ឲ្យ​ឈ្នះ​ ៣ប្រកួត​ ក្នុង​ចំណោម​ ៤ប្រកួត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​លើក​ទី៧ហើយ ដែល​ខ្សែ​ប្រយុទ្ធ​ដើមកំណើតអង់គ្លេសរបស់​ Spurs​ ខាង​លើ​បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​របស់​ PL ប្រចាំ​ខែ​បែប​នេះ​ ដោយ​ចំនួនឈ្នះ​ពាន​មួយ​នេះ​គឺ​ស្មើ​នឹង​កំណត់ត្រា​របស់​ អតីត​ខ្សែ​ប្រយុទ្ធ​ Sergio Aguero៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់