• 2022-03-24 12:48:02
  • បាល់ទាត់

Premier League ប្រកាស​បេក្ខភាព​ ដែល​អាច​ឈ្នះ​ ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​មីនា​

  • 2022-03-24 12:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ធ្វើ​ការ​ប្រកាស​នៅ​ក្នុង​ថ្ងៃ​នេះ​នូវ​បេក្ខជន​៥រូប​ ដែល​អាច​ឈ្នះ​ ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​មីនា​។

អ្នក​ជាប់​ជា​បេក្ខភាព​អាច​ឈ្នះ​ពាន​នេះ​ ជា​អ្នកចាត់ការ​ដែល​ដឹកនាំ​ក្លឹប​បាន​ល្អ​ ឈ្នះ​ប្រកួត​បាន​ច្រើន​ក្នុង​ខែ​នេះ​។

ខាង​ក្រោម​នេះ​ជា​អ្នកចាត់ការ​ទាំង​៥រូប​ ដែល​អាច​ទទួល​បាន​ពាន​មួយ​នេះ​៖

  • លោក​ Mikel Arteta អ្នកចាត់ការ​ក្លឹប​ Arsenal

  • លោក​ Antonio Conte អ្នកចាត់ការ​ក្លឹប​ Tottenham Hotspur

  • លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool

  • លោក​ Brendan Rodgers អ្នកចាត់ការ​ក្លឹប​ Leicester City

  • លោក​ Thomas Tuchel អ្នកចាត់ការ​ក្លឹប​ Chelsea

លទ្ធ​ផល​នៃ​អ្នក​ឈ្នះ​ពាន​ខាង​លើ​នឹង​ចេញ​នៅ​សប្ដាហ៍​ក្រោយ​ ដោយ​រង់​ចាំ​ការ​បោះ​ឆ្នោត​ពី​អ្នកគាំទ្រ​ និង​អ្នក​ជំនាញ​បាល់ទាត់​ប្រចាំ​ PL ជា​មុន​សិន​៕​

ប្រភព៖ Premier League អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី