• 2022-03-23 12:41:49
  • បាល់ទាត់

អនុ​ប្រធាន​ Barcaថា​ Dembele អាច​នៅ​បន្ត​បាន​​ ឲ្យតែ​ពេញ​ចិត្ត​ចង់​បន្ត​​

  • 2022-03-23 12:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Rafael Yuste អនុប្រធាន​ក្លឹប​ Barcelona បាន​និយាយ​ទៅកាន់​ Catalunya Radio កាល​ពី​ម្សិលមិញ​ថា​ ខ្សែ​ប្រយុទ្ធ​ Ousmane Dembele អាច​នៅ​បន្ត​បាន​ជា​មួយ​ក្លឹប​លោក​ ឲ្យ​តែ​គេ​ពេញចិត្ត​នឹង​ចង់​នៅ​បន្ត​។

Dembele នឹង​ចប់​កុងត្រា​ជា​មួយ​ Barca នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ខាង​មុខ​ ដោយ​កាល​ពី​ខែ​មករា ឆ្នាំ​២០២២ កីឡាករ​នេះ​មាន​ភាព​រកាំរកូស​ខ្លាំង​ជា​មួយ​ក្លឹប​រឿង​បន្ត​កុងត្រា​ថ្មី​នេះ​ រហូត​ដល់​ថ្នាក់​ លោក​ Xavi គ្រូ​បង្គោល​ក្លឹប​ ក៏​ដូច​ជា​ខាង​ក្លឹប​ទាំង​មូល​មិន​ពេញ​ចិត្ត​ លែង​ចរចា​បន្ត​កុងត្រា​ថ្មី​ និង​ឲ្យ​ជម្រើស​កីឡាករ​នេះ​ចាកចេញ​ពី​ក្លឹប​តែ​ម្ដង​។

យ៉ាង​ណា​ក្រោយ​មក​ ជាពិសេស​គឺ​កាល​ពី​ថ្មី​ៗ​នេះ​ Dembele បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ដល់​ក្រុម​ដែល​ធ្វើ​ឲ្យ​ លោក​ Xavi ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ Barca ពេញ​ចិត្ត​ខ្លាំង​នឹង​ទម្រង់​លេង​ ក៏​ដូច​ជា​ការ​ខិត​ខំ​ទាំង​ក្នុង​ពេល​ប្រកួត​ និង​ពេល​ហ្វឹកហាត់​។

ដោយ​សារ​តែ​មើល​ឃើញ​ពី​ការ​ខិត​ខំ​បែប​នេះ​ នៅ​ខណៈ​នេះ​ខាង​ Barca បាន​ឲ្យ​ជម្រើស​នៅ​បន្ត​ដល់​ Dembele វិញ​ហើយ​ដោយ​ លោក​ Rafael បាន​និយាយ​ថា​៖" ឲ្យ​គេ​ពេញ​ចិត្ត​នឹង​នៅ​បន្ត​នៅ​ទី​នេះ​ ដែល​នេះ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា​អាច​ទៅ​រួច​ផង​ដែរ​នោះ​ គឺ​យើង​នឹង​អាច​ជួប​ជា​មួយ​នឹង​ភ្នាក់ងារ​របស់​គេ​ម្ដង​ទៀត​ និយាយ​គ្នា​រឿង​នៅ​បន្ត​ជា​មួយ​ពួក​យើង​តែ​ម្ដង​ "៕

ប្រភព៖ Fotmob

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី