• 2022-03-23 07:50:31
  • បាល់ទាត់

ញាណ សុស៊ីដាន ៖ Messi ជា​និមិត្ត​រូប​ខ្ញុំ​ហើយ​​បើ​បាន​មក Barce វិញ​ពិត​ជា​ល្អ​

  • 2022-03-23 07:50:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ញាណ សុស៊ីដាន ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្រុម​ទ័ព និង​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​២៣​ឆ្នាំ​ បាន​​លើក​ឡើង​ថា Lionel Messi ជា​ Idol ( និមិត្ត​រូប​​) ​របស់​ខ្លួន​ ហើយ​បើ​សិន​បាន​មក​កាន់ Barcelona វិញ​ពិត​ជា​ល្អ​។

កីឡាករ​ឆ្នើម​​ក្នុង​ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា​​រូប​នេះ​បាន​និយាយ​ថា «​ខ្ញុំ​បាន​ស្រលាញ់​ទម្រង់​លេង​របស់​ Messi តាំង​ពី​ខ្ញុំ​នៅ​តូចៗ​មក​ម្ល៉េះ​បង។ និយាយ​ទៅ​គាត់​ជា​ Idol របស់​ខ្ញុំ…​​បើ​បាន​គាត់​មក Barcelona វិញ​ពិត​ជា​ល្អ​បង។ គាត់​ចាស់​បន្តិច​តែ​គាត់​នៅ​តែ​​ល្អ​សម្រាប់​ខ្ញុំ​»។

​ កីឡាករ​ដដែល​បាន​បន្ថែម​ថា ក្នុង​នាម​ជា​អ្នក​គាំទ្រ​ហើយ ទោះ​ Messi ហាក់​​ធ្លាក់​ទម្រង់​លេង​​ក៏​នៅ​តែ​​តែ​គាំទ្រ​ដែរ។ Messi បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប PSG ​នៃ​ Ligue 1 របស់​បារាំង ដែល​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​​​ ហាក់​មិន​សូវ​ធ្វើ​បាន​ល្អ​ឡើយ​ ពោល​ទើប​តែ​រក​បាន​២​គ្រាប់​ប៉ុណ្ណោះ​ឲ្យ​ក្រុម​អ្នក​មាន​របស់​បារាំង PSG រដូវ​កាល​2022 នេះ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់