• 2022-03-23 07:25:03
  • បាល់ទាត់

Ozil ហ៊ាន​ទាយ​ពាន Premier League ឆ្នាំ​នេះ​​មិន​បាន​ទៅ Liverpool ឡើយ

  • 2022-03-23 07:25:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​បម្រើ​ប្រយុទ្ធ Mesut Ozil ជឿជាក់ថា Liverpool នឹង​​​មិន​អាច​ឈ្នះ​ពាន Premier League បាន​ឡើយ​នៅ​រដូវ​កាល​នេះ ហើយ Manchester City នឹង​ការពារ​ជើងឯក​បាន​សម្រេច។

Liverpool គម្លាត​ក្រោម Man City តែ​មួយ​​ពិន្ទុ​ប៉ុណ្ណោះ​​ក្នុង​ការ​ប្រជែង​គ្នា​​នៅ​ពាន Premier League។ ហើយ​ពួក​គេ​នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ក្រុម​លោក Pep Guardiola ​ប្រកួត​ផ្សេង​ទៀត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ពាន FA Cup។ Liverpool កំពុង​សម្លឹង​​ឃើញ​ការ​ឈ្នះ​ពាន​៤​ក្នុង​រដូវ​​កាល​នេះ ក្រោយ​ឈ្នះ​ពាន League Cup កាល​ពី​ខែ​មុន និង​ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ UCL។

យ៉ាណាមិញ ក្នុង​សារ​លើ​បណ្ដាញ​សង្គម​មួយ​របស់ Ozil បាន​ជ្រើសរើស​​ក្រុម​ដែល​នឹង​ឈ្នះ Premier League, Champions League និង World Cup។ សម្រាប់​ពាន​លីគ​​កំពូល​​អង់គ្លេស​​រដូវ​កាល​នេះ អតីត​ជម្រើស​ជាតិ​អាល្លឺម៉ង់​​ជឿជាក់ Man City នឹង​អាច​ការពារ​តំណែង​ជើង​ឯក​បាន។ តែ​សម្រាប់​ជើង​ឯង UCL គេ​គិត​ថា ​លោក Klopp ​នឹង​ដឹក​នាំ Liverpool ឈ្នះ​ជា​លើក​ទី​ពីរ។

ការ​​ទាយ​ដ៏​ភ្ញាក់ផ្អើល​នោះ Ozil ជឿ​ថា ជម្រើស​ជាតិ​អង់គ្លេស​នឹង​អាច​ឈ្នះ​ពាន World Cup បាន​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៥៦​ឆ្នាំ។ អង់គ្លេស​ឈ្នះ​ពាន​នេះ​ចុងក្រោយ​កាល​ពី​ឆ្នាំ​១៩៦៦ ពេល​ដែល​ពួក​​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយ​បាន​យក​ឈ្នះ​អាល្លឺម៉ង់​ខាង​លិច​ក្នុង​ម៉ោង​បន្ថែម ៤-២៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី