• 2022-03-22 12:10:06
  • បាល់ទាត់

អ្នក​ចាំទី​ Ajax រូប​នេះ​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ World Cup វគ្គ​ជម្រុះ​

  • 2022-03-22 12:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​សញ្ជាតិ​កាមេរ៉ូន​ Andre Onana ត្រូវ​បាន​សារព័ត៌មាន​ The Sun បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិរបស់ខ្លួន​ត្រៀម​ប្រកួត​តទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី​ ក្នុង​ប្រកួត​ FIFA World Cup វគ្គ​ជម្រុះ​ជើង​ទី​១ នៅ​ថ្ងៃ​សៅរ៍​នេះ​ (ម៉ោង​កម្ពុជា)។

បើ​តាម​រូប​ភាព​ដែល​បាន​ផ្ដល់​ឲ្យ​ប្រភព​ខាង​លើ​​ គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​គឺ​មាន​លក្ខណៈ​រន្ធត់​តែ​ម្ដង​ ដោយ​រថយន្ត​៣គ្រឿង​បាន​ប៉ះ​គ្នា​ ក្នុងនោះរថយន្ត៣គ្រឿងបានខ្ទិច​ផ្នែក​ខាង​មុខ​ទាំង​ស្រុង​តែ​ម្ដង​។

យ៉ាង​ណា​គ្រោះ​ថ្នាក់​ខាង​លើ​ត្រូវ​បាន​គេ​ដឹង​ មិន​មាន​នរណា​ម្នាក់​មាន​របួស​ធ្ងន់ធ្ងរ​នោះ​ទេ​ ជា​ពិសេស​គឺ​អ្នកចាំ​ទី​របស់​ Ajax ក្លឹប​ខាង​លើ​មិន​មាន​បញ្ហា​របួស​អ្វី​ឡើយ​ ដោយ​គ្រាន់​តែ​ខូច​ខាត​រថយន្ត​ទាំង​ស្រុង​ប៉ុណ្ណោះ​។

ក្រោយ​ការ​ប្រកួត​ជើង​ទី​១ខាង​លើ​ចប់​ ក្រុម​ទាំង​ពីរ​នឹង​បន្ត​ជួប​គ្នា​ម្ដង​ទៀត​នៅ​ជើង​ទី​២ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ខាង​មុខ​នេះ​៕​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់