• 2022-03-22 07:28:05
  • បាល់ទាត់

ខ្សែ​ប្រយុទ្ធ​​ស្វាយរៀង​កំពុង​លេចធ្លោ Emmanuel ​​ជឿ​ថា​ឆ្នាំ​នេះ​​គេ​​អាច​រក​គ្រាប់​បាន​​…

  • 2022-03-22 07:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​កំពុង​លេចធ្លោ​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង Mbarga Nkene Emmanuel ​មាន​ជំនឿ​ចិត្ត​ថា ខ្លួន​គេ​នឹង​អាច​រក​គ្រាប់​បាល់​បាន​លើស​១០​ គ្រាប់​ឲ្យ​ក្លឹប​របស់​ខ្លួន​នា​រដូវ​កាល​២០២២ ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ឬ ខេមបូឌាន​ព្រីមៀរលីគ។

រូប​ថត​ Page ស្វាយរៀង​

​​កីឡាករ​ពាក់​លេខ​១០​របស់​ស្វាយរៀង​រដូវ​​កាល​នេះ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​​ល្អ ពោល​រក​បាន​១​​គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​​ក្រុម​រក​គ្រាប់​បាល់​បាន​សម្រេច​ចំនួន​៤ លើក។ បន្ថែម​លើស​ពី​នេះ​គេ​បាន​ជាប់​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​​ចំនួន​ពីរ​លើក​មក​ហើយ ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន​ចំនួន​៣​លើក​ឲ្យ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​គិត​ត្រឹម​សប្ដាហ៍​ទី​៣​​នៃ​លីគ​កំពូល​កម្ពុជា​។

​គេ​ជា​កីឡាករ​សំខាន់​នា​ពេល​បច្ចុប្បន្ន​របស់​ស្វាយរៀង ក្នុង​ការ​រួម​ចំណែក​​ជួយ​ឲ្យ​ស្វាយរៀង​ឈ្នះ៣​ប្រកួត​ជាប់​ៗ​គ្នា​​នៃ​លីគ​កំពូល​កម្ពុជា ពោល​គឺ​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ​៣-១ ឈ្នះ​ភ្នំពេញ​ក្រោន ៣-១ និង​ឈ្នះ​បឹង​កេត​កាល​ពី​ពេល​ថ្មី​ៗ​នេះ​៤-០៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់