• 2022-03-22 03:02:45
  • បាល់ទាត់

បញ្ហា​កុងត្រា Dybala នឹង​ចេញ​ពី Juventus ដោយ​គ្មាន​តម្លៃ​ខ្លួន​ពេល​ចប់​រដូវ​កាល​នេះ

  • 2022-03-22 03:02:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Paulo Dybala នឹង​ចាកចេញ​ពី​ក្លឹប Juventus នៅ​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​​បរាជ័យ​​ក្នុង​ការ​យល់​ព្រម​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​យក្ស​នៅ​ប្រទេស​អ៊ីតាលី។

កុងត្រា​បច្ចុប្បន្ន​របស់ Dybala ជាមួយ Juventus ​នឹង​អស់​​​ពេល​បញ្ចប់​រដូវ​​កាល​នេះ​ ហើយ​គេ​​ធ្លាប់​បាន​និយាយ​ជាមួយ​ក្លឹប​​លើ​​កិច្ចព្រមព្រៀង​រយៈពេល​វែង។ ប៉ុន្តែ​ពេល​នេះ​គេ​​នឹង​ដើរ​ចេញ​ពី​ក្លឹប​ដោយ​គ្មាន​តម្លៃ​ខ្លួន បន្ទាប់​ពី Juventus បាន​ផ្លាស់​ប្ដូរ​លក្ខខណ្ឌ​លើ​សំណើ​​ដែល​ពួក​គេ​បាន​ធ្វើ​​ជាមួយ​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន។

ផ្អែក​តាម​​អ្នក​កាសែត​អ៊ីតាលី Fabrizio Romano ឲ្យ​ដឹង​ថា តាម​រយៈ​​កិច្ច​ព្រមព្រៀង​ពាក្យ​សម្ដី​កាល​ពី​ខែ​តុលា​បញ្ជាក់​ថា Dybala នឹង​ទទួល​បាន​​៨​លាន​អឺរ៉ូ បូក​ជាមួយ​២​លាន​អឺរ៉ូ​បន្ថែម​ទៀត​សម្រាប់​ប្រាក់បៀវត្សរ៍​​រហូត​ដល់​ឆ្នាំ​២០២៦ ប៉ុន្តែ​ពេល​នេះ Juventus បាន​សម្រេចចិត្ត​ផ្លាស់ប្ដូរ​​សំណើ។

សម្រាប់​លក្ខខណ្ឌ​ថ្មី​របស់ Juventus បាន​ធ្វើ​ឲ្យ Dybala មិន​ពេញ​ចិត្ត​ឡើយ។ ហើយ​គេ​​ពេល​នេះ​កំពុង​​​ចរចា​ជាមួយ​ក្លឹប​ថ្មី​​ផ្សេង​ៗ។ ក្លឹប​​ធំ​ៗ​នៅ​អង់គ្លេស​ដូច​ជា Manchester United, Liverpool និង Spurs កន្លង​ទៅ​សុទ្ធតែ​ធ្លាប់​ទាក់ទង Dybala៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់