• 2022-03-21 07:32:59
  • បាល់ទាត់

ម៉ុន វ៉ាន់ដា ៖ ​បាល់​មូល​​ឈ្នះ​៣​ប្រកួត​មិន​ទាន់​ហ៊ាន​រំពឹង​ឈ្នះ​ពាន​ទេ​

  • 2022-03-21 07:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ប្រយុទ្ធ​បឹង​កេត និង​ទ័ព ម៉ុន​ វ៉ាន់​ដា ​បញ្ចេញ​ទស្សនៈ​​ផ្ទាល់​ខ្លួន​ថា ពាន​ឆ្នាំ​​នេះ​នៅ​តែ​មិន​ទាន់​ហ៊ាន​រំពឹង​ទោះ​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា ព្រោះ​បាល់​មូល​។

រូប​ថត៖ ម៉ុន​ វ៉ាន់ដា

​ស្វាយរៀង​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​​លីគ​កំពូល​កម្ពុជា (Cambodian Premier League 2022) ពោល​គឺ​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​ ស៊ុត​បាន​១០​គ្រាប់​ និង​របូត​វិញ​២​គ្រាប់​។ ​៣​ប្រកួត​នោះ​ឈ្នះ​គីរីវង់​៣-១ ឈ្នះ​​ភ្នំពេញ​ក្រោន ៣-១ និង​ប្រកួត​ទី​៣​ឈ្នះ​បឹង​កេត​៤-០​។

​​ ក្រោយ​ការ​ប្រកួត​ខាង​លើ​ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​​បាន​និយាយ​ថា «រឿង​ជេីង​ឯក​យើង​​មិនទាន់​ហ៊ាន​រំពឹង​ទុក​មុនបានទេបង​ ព្រោះបាល់​មូល​ តែអ្វីដែលយេីង​រំពឹង​នោះគឺ​ថា​ បេី​សិន​ជា​ក្រុម​​យេីង​នៅតែ​ខ្លាំង​បែប​នេះ​រហូត​ដល់​ចប់​រដូវកាល យើង​នឹង​មាន​ឱកាស​ដណ្ដេីម​ជេីង​ឯក​បាន​រដូវ​កា​ល​នេះ​»។

រំលឹក​ថា ក្នុង​ចំណោម​៣​ប្រកួត​ វ៉ាន់​​ដា បាន​ចូល​លេង​ជា​ជម្រើស​ដំបូង​បាន​១​ប្រកួត​ បម្រុង​មួយ​ប្រកួត និង​បាន​ប្ដូរ​ចូល​លេង​ ពេល​ប៉ះ​បឹង​កេត​​ផង​ដែរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី